សន្និបាតសមាគមអ្នកកាសែតវៀតណាមលើកទី១០នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩សីហា


សន្និបាតសមាគមអ្នកកាសែតវៀតណាមលើកទី១០នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩សីហា - ảnh 1
សន្និបាតសមាគមអ្នកកាសែតវៀតណាមលើកទី១០នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩សីហា (baodatviet.vn)

        Vovworld-នៅសន្និសីទកាសែតនាព្រឹកថ្ងៃទី៦សីហានៅក្រុងហាណូយ
អនុប្រធាន​អចិន្ត្រៃយ៍សមាគមអ្នកកាសែតវៀតណាមលោក Ha Minh Hue បាន
​ឲ្យ​​ដឹង​ថា សន្និបាតសមាគមអ្នកកាសែតវៀតណាមនីតិកាលទី១០អាណត្តិ​២០១៥
-២០២០នឹង​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩សីហាដោយមានការចូល​រួមរបស់
តំណាងជាផ្លូវការ​ចំនួនជាង៥០០នាក់តំណាងឲ្យសមាជិកចំនួនជាង២២ពាន់នាក់។​
សន្និបាតលើកទី១០​នឹងវាយតំលៃសកម្មភាពរបស់សមាគមក្នុង​អាណត្តិ​កន្លងទៅ
(២០១០-២០១៥) អះអាង​លើកសសើរការខំប្រឹងប្រែងសមិទ្ធិ​និងការរួមចំណែក
សំខាន់របស់សារព័ត៌មានទូទាំង​ប្រទេសរបស់សមាគមអ្នក​កាសែតវៀតណាមក្នុង
បុព្វហេតុកសាងការពារមាតុ​ប្រទេស។ លោក Ha Minh Hue បានឲ្យដឹងថា ដើម្បី
សំរេចល្អភារកិច្ច​នយោបាយ​ក្នុងដំណាក់កាលថ្មី មជ្ឈដ្ឋានអ្នកសារព័ត៌មានត្រូវយក
ចិត្តទុកដាក់បំប៉ុនដើម្បីលើក​កំពស់​គុណធម៍​នយោបាយសមត្ថភាពជំនាញមនសិកា
សង្គមកាតព្វកិច្ចពលរដ្ឋនិង​សីលធម៍វិជ្ជាជីវៈអ្នកកាសែត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ