សន្និបាតសហជីពនិយោជិតវៀតណាម
(VOVWORLD) - នាព្រឹកថ្ងៃទី ៤ ខែមេសា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅ សន្និបាតសហជីពនិយោជិត វៀតណាមលើកទី៥ អាណត្តិ ឆ្នាំ២០១៨-២០២៣ ។
សន្និបាតសហជីពនិយោជិតវៀតណាម |
ភារកិច្ចសំខាន់របស់សហជីពនិយោជិតវៀតណាមក្នុងអាណត្តិខាងមុខនេះគឺបន្តផ្តោតសំខាន់លើការកសាងជួរកម្មាភិបាល បុគ្គលិក និយោជិត ដ៏រឹងមាំលើគ្រប់វិស័យ និង ជាកម្លាំងស្នូលក្នុងបុព្វហេតុធ្វើកំណែទម្រង់រដ្ឋបាល សុក្រិត្យ ច្បាប់ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងឧបាយមុខ ព្រមទាំង ចូលរួមយ៉ាងសកម្មក្នុងការកសាងបក្ស រដ្ឋ ប្រកប ដោយ តម្លាភាព មាំមួន។ ថ្លែងមតិក្នុងសន្និបាតនេះ ប្រធានគណៈកម្មការឃោសនាប្រជាជនមជ្ឈិម លោកស្រី Truong Thi Mai បានស្នើថា៖
“សហជីពគ្រប់ជាន់ថ្នាក់បន្តផ្លាស់ប្តូរខ្លឹមសារ និងរបៀបធ្វើសកម្មភាព ដើម្បីឆ្លើយតបទៅនឹង សេចក្តីគោលបំណងប្រាថ្នា របស់កម្មាភិបាល បុគ្គលិក និយោជិត។ ទន្ទឹមនេះ ធ្វើចលនាកម្មាភិបាលសមាជិកទាំងមូលពង្រីកសក្តានុភាព បញ្ញា និង លើកកំពស់គុណភាពនៃការ ស្រាវជ្រាវ និង កំណត់គោលនយោបាយ ច្បាប់ និង សមត្ថភាពក្នុងការរៀបចំអនុវត្ត ដើម្បី បំពេញភារកិច្ចនយោបាយនៃស្ថាប័ននិងអង្គការនិមួយៗផងដែរ។ ម្យ៉ាងទៀតយកចិត្តទុកដាក់ យ៉ាងខ្លាំង លើការបណ្តុះ បណ្តាល បំប៉ន និងលើកកំពស់ជំនាញវិជ្ជាជីវៈសំរាប់ កម្មាភិបាល សហជីព ដើម្បីអនុវត្តឲ្យបានល្អនូវ តួនាទី មុខងារ និងភារកិច្ចរបស់អង្គការសហជីពក្នុងសម័យកាលថ្មី“៕