សន្និបាទគណះកម្មាធិការមជ្ឈឹមបក្សលើកទី៦នីតិកាលទី១១ត្រូវបានបិទ

 (VOV)_ក្រោយរយះពេល ១៥ថ្ងៃធ្វើការដ៏សកម្ម និងម៉ត់ចត់ សន្និបាតគណះកម្មាធិការមជ្ឈឹមបក្ស កុម្មុយ
នីស្តវៀតណាម លើកទី ៦ នីតិកាលទី ​១១ ​បានបិទនៅទីក្រុងហាណូយ។ គណះកម្មាធិការមជ្ឈឹមបក្ស កុម្មុយ​នីស្តវៀតណាម បានចេញសេចក្ដីជូនដំណឹងអំពីសន្និបាតលើកនេះ។

          តាមនោះ នៅសន្និបាតលើកទី ៦ គណះកម្មាធិការមជ្ឈឹមបក្ស​ បាន​ពិនិត្យមើល និងពិភាក្សាអំពីសភាព
ការណ៍ សេដ្ឋកិច្ច សង្គម ឆ្នាំ ២០១២ និងទិសដៅ ភារកិច្ចក្នុងឆ្នាំ ២០១៣  ពិភាក្សា និង ផ្តល់មតិចំពោះគំរោង ការណ៍ ៖ បន្តរៀបចំ ផ្លាស់ប្តូរថ្មី និងលើកកំពស់ប្រសិទ្ធភាពអង្គភាពអាជីវកម្មរដ្ឋ។ ​គណះកម្មាធិការមជ្ឈឹម ក៏ បានពិភាក្សា ផ្តល់មតិអំពី ការបន្តផ្លាស់ប្តូរថ្មីគោលនយោបាយ ច្បាប់ ស្ដីពីដីធ្លី ក្នុងដំណាក់កាល ជំរុញខ្លាំង
ឧស្សាហូបកម្ម ទំនើបភាវូបនីយកម្មប្រទេសជាតិ។

          គណះកម្មាធិការមជ្ឈឹមបក្ស បានពិនិត្យមើល ពិភាក្សាអំពីគំរោង​ការណ៍៖ “ផ្លាស់ប្តូរជាសារវ័ន្ត លើគ្រប់
វិស័យ  ការងារអប់រំ និងបណ្ដុះ​បណ្ដាល ​ឆ្លើយតបនឹងសំណូមពរ ឧស្សាហូបនីយកម្ម​ និងទំនើ​ប​ភាវូបនី​យ​កម្ម ​ក្នុងលក្ខណះសេដ្ឋកិច្ចទីផ្សារ តាមទិស​សង្គមនិយម និងធ្វើ​សមាហរណ​កម្មអន្តរជាតិ “ និងគំរោងការ៖ “ អភិវឌ្ឍន៍ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា បំរើបុព្វហេតុ ឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម ក្នុងលក្ខណះ
សេដ្ឋកិច្ច ទីផ្សារ តាមទិស​សង្គមនិយម និងធ្វើសមាហរណកម្មអន្តរជាតិ” ។ គណះកម្មាធិការមជ្ឈឹម បានពិនិត្យ មើល ពិភាក្សារអំពី គំរោងការណ៍៖ ​“ បំប៉ន់និងតែងតាំងសមាជិក គណះកម្មាធិការមជ្ឈឹម ការិយាល័យ នយោ
បាយ  គណះលេខាធិការ និងបណ្ដាដំណែង ជាថ្នាក់ដឹកនាំស្នូល របស់បក្ស និងរដ្ឋ​ដំណាកកាល ២០១៦ -២០២១  និងក្នុងអាណត្តិបន្ត”។ គណះកម្មាធិការ​មជ្ឈឹមក៏បានពិនិត្យមើល ពិភាក្សា និងផ្ដល់មតិ អំពីលទ្ធផលនៃការទិតៀន ​និងស្វ័យទិតៀន សមូហភាព និងបុគ្គល នៃការិយាល័យនយោបាយ ​គណះកម្មាធិការលេខា  តាមស្មារតីនៃសេច្ចក្ដី សម្រេចចិត្ត  នៃសន្និបាតមជ្ឈឹម លើកទី ៤ នីតិកាលទី ១១ អំពី៖ “ បញ្ហាចាំបាច់មួយចំនួន ក្នុងការ​កសាង​បក្ស នាបច្ចុប្បន្ន។”…ជាដើម៕

សន្និបាទគណះកម្មាធិការមជ្ឈឹមបក្សលើកទី៦នីតិកាលទី១១ត្រូវបានបិទ - ảnh 1
សន្និបាទគណះកម្មាធិការមជ្ឈឹមបក្ស កុម្មុយនីស្តវៀតណាម លើកទី ៦ នីតិកាលទី ​១១ (http://suckhoedoisong.vn)

ប្រតិកម្មទៅវិញ

ផ្សេងៗ