សន្និបាទលើកទី១០នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១១បានបិទបញ្ចប់

(VOV)_នារសៀលថ្ងៃទី១២ មករា នៅទីក្រុងហាណូយ ក្រោយរយៈពេល៨ថ្ងៃ
ធ្វើការ សន្និបាតលើកទី១០នៃ គណៈកម្មាធិការមជ្ឈឹមបក្ស នីតិកាលទី១១បានបិទ
បញ្ចប់។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានធ្វើអធិបតីភាព និងមានបទថ្លែង
មតិដ៏សែនសំខាន់ បិទបញ្ចប់សន្និបាត។ លោក Nguyen Phu Trong បានលើកច្បាស់ថា៖ គណៈកម្មាធិការមជ្ឈឹមបក្សបានលៃទុកពេលវេលាជាច្រើនដើម្បីពិ
ភាក្សាយ៉ាងម៉ត់ចត់ ​ផ្តល់មតិសមស្រប និងឯកភាពជាខ្ពស់ចំពោះបណ្ដាបញ្ហា
សំខាន់ៗ។

សន្និបាទលើកទី១០នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១១បានបិទបញ្ចប់  - ảnh 1
សន្និបាទលើកទី១០នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១១បានបិទបញ្ចប់


          វាយតំលៃអំពីលទ្ធផលនៃការផ្លាស់ប្តូរថ្មីក្នុងរយៈពេល៣០ឆ្នាំ (១៩៨៦-២០១៦) 
និងការអនុវត្តតាមសេចក្ដីសម្រេចចិត្តរបស់មហាសន្និបាតបក្ស ( ២០១១-២០១៥) 
លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា៖ ក្រោយរយៈពេល៣០ឆ្នាំ
ផ្លាស់ប្តូរថ្មី ប្រទេសជាតិទទួលបានសមិទ្ធិធំធេងជាច្រើន មានអត្ថន័យប្រវត្តិសាស្ត្រ បង្កើត
បុព្វបទសំខាន់ដើម្បីប្រទេសបន្តផ្លាស់ប្តូរថ្មី និងអភិវឌ្ឍន៍ខ្លាំងក្លានាពេលខាងមុខ
នេះ។ ស្ដីពីគំរោងផែនការកាត់បន្ថយជួរកម្មាភិបាល មន្ត្រីរដ្ឋការ មជ្ឈឹមបក្សត្រូវ
លាតត្រដាងអនុវត្តតាមគោលដៅ ទស្សនះ ការបញ្ជាណែនាំនិងភារកិច្ច ដំណោះ
ស្រាយដែលមហាសន្និបាត លើកទី១១ និងរាល់សន្និដ្ឋាននៃន្និបាតមជ្ឈឹមលើកទី៧ 
នីតិកាលទី១១ដែលបានដាក់ចេញ។ ស្ដីពីគំរោងផែនការរៀបចំផែនការអភិវឌ្ឍន៍
និងគ្រប់គ្រង់សារព័ត៍មាន មជ្ឈឹមបានអះអាងថា៖ គប្បីចេញផ្សាយនិងរៀបចំការ
អនុវត្តគំរោងផែនការអភិវឌ្ឍន៍និងគ្រប់គ្រងសារព័ត៍មានដល់ឆ្នាំ ២០២៥។ 

ស្តីអំពីការអភិវឌ្ឍន៍សារព័ត៌មានតាមទិសបដិវត្តន៍ជំនាញទំនើបមានគុណភាព
និងប្រកបដោយប្រសិទ្ធភាពបំពេញតម្រូវការរបស់ប្រជាជនផ្សព្វផ្សាយគោល
ជំហរគោលនយោបាយនិងច្បាប់របស់រដ្ឋលោក អគ្គលេខាធិការ Nguyen
Phu Trong បានសង្កត់ថ្ងន់ថា៖

“សន្និបាតលើកទី ១០ នៃគណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្តវៀតណាមបាន
បិទបញ្ចប់ប្រកបដោយជោគជ័យ។ បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ព​
ទាំងមូលបានត្រូវខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីសម្រេចបាន
 ល្អបណ្ដាភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម បង្កើនស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជំរុញ
 ការអនុវត្តខ្លាំងបណ្ដាយុទ្ធសាស្ត្រ ការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ
 តភ្ជាប់នឹងការផ្តល់ប្តូរថ្មីរូបសណ្ឋានកំណើន ការធានាសុខុមាលភាពសង្គមនិង
ផលប្រយោជន៍សង្គម កែលំអរជីវភាពរស់នៅរបស់ប្រជាជន។ រក្សារឯករាជ្យ
អធិបតេយ្យភាពនិងបរណភាពដែនដីនិងបរិយាកាសសន្តិភាពស្ថិរភាពដើម្បី
អភិវឌ្ឍន៍ប្រទេសជាតិ ជំរុញទំនាក់ទំនងកិច្ចការបរទេស។ យើងត្រូវប្រមូលផ្តុំ
រៀចបំដ៏ល្អមហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់អណត្តិ ២០១៥-២០២០
ឆ្ពោះទៅ មហាសន្និបាតបណ្ដាតំណាងនៅប្រទេសទាំងមូលលើកទី ១២ របស់
បក្ស តភ្ជាប់ នឹងការបន្តអនុវត្តសេក្តីសម្រចិត្តទី ៤ ស្តីអំពីការកសាងបក្ស
សារាចរណ៍លេខទី ៣ របស់ការិយាល័យនយោបាយស្តីអំពីការជំរុញការ
រៀនសូត្រនិងធ្វើតាមគំរូ សិលធម៌លោកប្រធានហូជីមិញ ដើម្បីបង្កើត
ការផ្លាស់ប្តូរថ្មីឲ្យខ្លាំងក្លាថែមទៀត ក្នុងការងារកសាងនិងកែលំអរបក្ស៕”


ប្រតិកម្មទៅវិញ

ផ្សេងៗ