សន្និសីតកាសែតឧទ្ទេសនាមអំពីការចលនានិពន្ធបទចំរៀងអបអរសាទរIPU132
|
ទិដ្ឋភាពនៃសន្និសីទកាសែត |
(VOVworld)-នាព្រឹកថ្ងៃទី៣ធ្នូ នៅមជ្ឈមណ្ឌលផ្សាយសម្លេងជាតិ លេខ ៥៨
Quan Su ទីក្រុងហាណូយ វិទ្យុសម្លេងវៀតណាម បានរួមសហការជាមួយអនុ
គណៈកម្មការផ្សព្វផ្សាយព័ត៌មានអំពីមហាសន្និបាតសហភាពអន្តរសភាពិភព
លោក IPU ១៣២ បានរៀបចំសន្និសីទកាសែត អំពីចលនានិពន្ធបទចម្រៀង
សំដៅអបអរ សាទរ IPU ១៣២។ ចលនានេះ គឺសំដៅស្ងើចសរសើរនិងលើក
ដំកើងសន្តិភាព សន្តុសុខ កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ ឆ្ពោះទៅតម្លៃ
មនុស្សសាស្រ្ត ចិត្ត មេត្តាធម៌ លើកកំពស់សិទ្ធិមនុស្ស ជម្រុញទំនាក់ទំនង
មិត្តភាពរវាងប្រទេសទាំង អស់លើសកលលោក។ តន្ត្រីករ Tran Nhat Duong នាយករងកាណាល់ចម្រៀងតន្ត្រី ព័ត៌មាន និងកំសាន្ត VOV3 នៃវិទ្យុសម្លេង
វៀតណាមបានឲ្យដឹងថា៖
“នេះជាព្រឹត្តិការណ៍ដ៏សំខាន់ដែលវៀតណាមទទួលរៀបចំជាលើកដំបូង។ វិទ្យុសម្លេងវៀតណាមមានកិត្តិយសដែលបានរដ្ឋសភាចាត់ធ្វើជាសមាជិក១ ក្នុងគណៈចាត់តាំងនៃការផ្សព្វផ្សាយលើកនេះ។ នេះជាព្រឹត្តការណ៍សំខាន់
ចំពោះវៀតណាម និងជាឱកាសល្អ ដើម្បីឧទ្ទេសនាមអំពីទឹកដី តូតន្រ្តីវៀត
ណាម ជាមួយមិត្តភក្តិលើសកលលោក។
ពិធីប្រគល់រង្វាន់នៃចលនានេះគ្រោងនឹងរៀបចំឡើងនាខែមិនាឆ្នាំ២០១៥
ខាងមុខ៕