សន្និសីទ AMM 50៖ វៀតណាមសន្យារួមជាមួយអាស៊ានជម្រុញគោលគំនិត វិនិយោគទៅលើនារី

(VOVWORLD) -នាព្រឹកថ្ងៃទី៦សីហា ក្នុងក្របខ័ណ្ឌនៃសន្និសីទ AMM 50 នៅប្រទេសហ្វីលីពីន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បាន អញ្ជើញចូលរួមជំនួបពិភាក្សា ស្តីពី គោលគំនិតវិនិយោគលើនារី ដោយរដ្ឋមន្ត្រីការបរ ទេសអូស្ត្រាលី លោកស្រី Julie Bishop អញ្ជើញជាអធិបតីភាព។ 
សន្និសីទ AMM 50៖ វៀតណាមសន្យារួមជាមួយអាស៊ានជម្រុញគោលគំនិត វិនិយោគទៅលើនារី - ảnh 1 នារីលក់ដូនៅ Sa Pa (រូបថតៈ Ngoc Linh)

គោលគំនិតនេះជា កម្មវិធីហិរញ្ញប្បទានឈានមុខរបស់រដ្ឋាភិបាលអូស្ត្រាលី ដែលមានតម្លៃ៤៦លាន ដុល្លារអូស្ត្រាលី សំដៅប្រគល់សិទ្ធិឲ្យនារីចូលរួមយ៉ាងខ្លាំងក្លាថែមទៀតលើសកម្ម ភាពសេដ្ឋកិច្ច សង្គមនៅបណ្តាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ។ អញ្ជើញ ថ្លែងមតិក្នុងជំនួបនេះ លោកស្រី Julie Bishop បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលគួរ ឲ្យកត់សម្គាល់ដែលរដ្ឋាភិបាលវៀតណាមទទួលបានក្នុងការជម្រុញសមភាពភេទនិងប្រគល់សិទ្ធិសម្រាប់នារី។ រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀត ណាមលោក Pham Binh Minh បានអះអាងថា រដ្ឋាភិបាលវៀតណាមយកចិត្តទុក ដាក់និងកំពុងអនុវត្តវិធានការជាក់ស្តែងជាច្រើនក្នុងការជម្រុញសមភាពភេទ ព្រម ទាំងសង្កត់ធ្ងន់ថា ការជួយឧបត្ថម្ភនិងលើកកំពស់តួនាទីរបស់នារីនៅបណ្តាសហ គ្រាសធុនតូចនិងមធ្យម មិនត្រឹមតែជាវិធីសាស្រ្តមានប្រសិទ្ធភាពនៃការប្រគល់សិទ្ធិ ឲ្យនារីប៉ុណ្ណោះទេ ថែមទាំងបង្កើនកំណើនរួមចំណែកទៅក្នុងការការអភិវឌ្ឍន៍និង ភាពសម្បូររុងរឿងរួមរបស់ប្រទេសទាំងអស់ក្នុងតំបន់ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ