សន្និសីទ AMM-46 បានបញ្ចប់ដោយការនាំចេញ សេចក្តីថ្លែងការរួម
(VOVworld) – សន្និសីទរដ្ឋមន្ត្រីការបរទេសប្រចាំឆ្នាំរបស់អាស៊ានលើកទី ៤៦ (AMM-46) បានបញ្ចប់នារសៀលថ្ងៃទី ៣០ មិថុនា ដោយការនាំចេញ សេចក្តីថ្លែងការរួម។ ក្នុងនោះ បណ្ដាប្រទេសអាស៊ានបានឯកភាពអំពីរាល់បញ្ហា សំខាន់ ដូចជា ការជំរុញដំណើរការ
កសាងសហគមន៍អាស៊ាននាឆ្នាំ ២០១៥ ការបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយ
ដៃគូរនានា តាមរយៈយន្តការ អាស៊ាន+១ អាស៊ាន+៣ ARF ADMM+ និងសន្និសីទជាន់
ខ្ពស់អាស៊ីបូរព៌ារ (EAS) ជាដើម។ ជាពិសេស បណ្ដារដ្ឋមន្ត្រីក៏បានមូលមតិជាឯកច័ន្ធ
ទស្សនៈវិស័យរបស់ ខ្លួនចំពោះបញ្ហាក្តៅគគុកក្នុងតំបន់និងអន្តរជាតិ។ស្តីពីបញ្ហាលើ
សមុទ្រខាងកើត បណ្ដារដ្ឋមន្ត្រីបានវាយតំលៃខ្ពស់ចំពោះការផ្លាស់ប្តូរមតិអំពីរាល់វិធាន
ការសំដៅ បង្កើនទំនុកទុកចិត្តនិងការសន្ទនាដើម្បីដោះស្រាយជំលោះនៅសមុទ្រខាង
កើត។ ក្រៅពីនោះ បណ្ដាតំណាងបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់របស់សេចក្តីថ្លែង ការស្តីពីក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) គោលការណ៍ ៦ ខអំពីសមុទ្រខាងកើតរបស់អាស៊ាន និងសេចក្តីថ្លែងការរួមអាស៊ាន-ចិន ក្នុងឱកាសរំ
លឹកខួបអនុស្សារវរីយ៍ ១០ ឆ្នាំទិវាចុះហត្ថលេខាលើ DOC ។
ដោយឈរលើស្មារតី DOC បណ្ដារដ្ឋមន្ត្រីបានអះអាងកិច្ចសន្យាអំពីការធានាដោះស្រាយ
រាល់ជំលោះដោយសន្តិវិធីតាមគោលការណ៍នានារបស់ច្បាប់អន្តរជាតិ ជាពិសេសគឺ
អនុសញ្ញាច្បាប់សមុទ្ររបស់ អ.ស.ប. ឆ្នាំ ១៩៨២។ បណ្ដាប្រទេសអាស៊ានរងចាំចិនបន្ត
អនុវត្ត DOC ដ៏ត្រឹមត្រូវនិងប្រកបដោយ ប្រសិទ្ធភាព ព្រមទាំង អនុវត្តរាល់គំរោងការ
សហប្រតិបត្តិការជាមួយអាស៊ាន ដោយសមស្របនឹងឯកសារណែនាំអនុវត្ត DOC។ បណ្ដារដ្ឋមន្ត្រីកាបរទេសអាស៊ានសង្កត់ធ្ងន់ទៅលើសំណូមពរបន្តដំណើរការសន្ទនា
និងពិគ្រោះយោបល់រវាងអាស៊ាននិងចិនអំពីការអនវុត្ត DOC បន្តទៀត។ ប្រទេស
អាស៊ាននានា មានគោលបំណងថា៖ បណ្ដាជំនួបពិគ្រោះយោបល់ជាផ្លូវការរវាងអាស៊ាន
និងចិន ក្នុងថ្នាក់ SOM អំពីក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC) នឹងទទួលបាន លទ្ធផលសកម្ម សំដៅជំរុញសន្តិភាពស្ថិរភាពនិងភាពសម្បូរុងរឿងក្នុងតំបន់។ក្នុងកាលៈ
ទេសៈស្ថានភាពលើសមុទ្រខាងកើតនៅមានបំរែបំរួលដ៏ស្មុគស្មាញការនាំ
ចេញសេចក្តីថ្លែងការរួមដោយមានទស្សនៈវិស័យឯកភាពចំពោះរាល់បញ្ហាសំខាន់ក្នុង
សន្និសីទ AMM-46 លើកនេះ បានសម្តែងនូវសាមគ្គីភាពរបស់អាស៊ាន ឆ្ពោះទៅគោល
ដៅកសាងសហគមន៍អាស៊ានសន្តិភាពនិងអភិវឌ្ឍន៍សម្បូរុងរឿងមួយ៕