សន្និសីទ APEC លើកទី ២១ ត្រូវបានបើកនៅឥណ្ឌូនេស៊ី

(VOV)_នារសៀលថ្ងៃទី ៧​តុលា នៅកោះ Bali ឥណ្ឌូនេស៊ី សន្និសីទ​ជាន់​ខ្ពស់ លើកទី ២១ នៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វីក​ ត្រូវបានបើកជា
ផ្លូវការ។ថ្លែងមតិបើកសន្និសីទ ប្រធានាធិបតី ឥណ្ឌូនេស៊ី ​Susilo Bambang
Yudhoyono ​បានសង្កត់ធ្ងន់ទៅលើអត្ថន័យរបស់​សន្និសីទ ​ដោយប្រធានបទ÷ 
អាស៊ី-ប៉ាស៊ីហ្វីកម្ចាស់ការ កំលាំងចលករ​របស់​កំណើនសកល និងអះអាងនូវរាល់ ការខំប្រឹងប្រែងរបស់ APEC ក្នុងការ​អនុវត្តគោលដៅ Bogor ស្ដីអំពីសេរីភាព
ពាណិជ្ជ កម្មក្នុងរយះពេល១៩​ឆ្នាំកន្លងមកបានរួមចំណែកនាំវេទិកា APEC ក្លាយ
ទៅជាកំលាំង​ពលំជំរុញ​ភាពម្ចាស់ការរបស់ខឿនសេដ្ឋកិច្ចជាសមាជិកនានា  លើកស្ទូយជីវភាពរស់នៅរបស់ប្រជាជន និងភាពសម្បូររុងរឿងក្នុងតំបន់។

          បន្ទាប់ពីពិធីបើក បណ្ដាថ្នាក់ដឹកនាំបានដំណើការកិច្ចប្រជុំជាផ្លូវការលើកដំបូង 
ស្ដីពីតួនាទីរបស់ APEC ក្នុងការពង្រឹងប្រព័ន្ធពាណិជ្ជកម្ម​ពហុទិស​ក្នុងស្ថានភាពនៃ ខឿនសេដ្ឋកិច្ចសកល នាបច្ចុប្បន្ន។ បណ្ដា​ថ្នាក់ដឹកនាំបានអនុម័តទៅលើសេចក្ដី ថ្លែងការណ៍ ស្ដីពីការប្តេជ្ញាចិត្ត​ខាងនយោបាយ និងការគាំទ្រយ់ាងខ្លាំងក្លារបស់ 
APEC ដើម្បីជំរុញសន្និសីទ​រដ្ឋមន្ត្រី WTO អនុម័តទៅលើការព្រមព្រៀងថ្មី ឬបាន
ហៅកាត់​ថា÷ ​កញ្ចប់ Bali ស្ដីអំពីរាល់បញ្ហាអភិវឌ្ឍន៍ កសិកម្ម និងភាពងាយ​ស្រួល​
ក្នុងពាណិជ្ជកម្ម។ បណ្ដាថ្នាក់ដឹកនាំក៏បានស្រុះចិត្តគំនិត សម្រេចគោលដៅ Bogor នាឆ្នាំ ២០២០ ស្ដីពីពាណិជ្ជកម្មសេរីភាព និងវិនិយោគ​ផងដែរ។

សន្និសីទ APEC លើកទី ២១ ត្រូវបានបើកនៅឥណ្ឌូនេស៊ី - ảnh 1
ប្រធានរដ្ឋ Truong Tan Sang (www.giaoduc.edu.vn )


          ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាម លោកTruong Tan Sang ​បាន​អំពាវ
នាវ APEC ត្រូវប្តេជ្ញាចិត្តជាងទៀត ក្នុងការអនុវត្តរាល់​គោលដៅ ​Bogor ។  ​ APEC  ក៏ត្រូវជំរុញពាណិជ្ជកម្មសកល តាមទិសសមភាព ​ប្រជាធិបតេយ្យ អរិយធម៌ និង
ប្រសិទ្ធិភាព។ ប្រធានរដ្ឋ Truong Tan Sang ក៏បានអះអាងថា÷​វៀតណាមត្រៀមខ្លួន ជាស្រេចតភ្ជាប់ជាមួយខឿន​សេដ្ឋកិច្ចតំបន់ រួមចំណែកសកម្មចូលក្នុង ប្រព័ន្ធ
ពាណិជ្ជ កម្មពហុទិសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ