សន្និសីទ APPF លើកទី ២៦ បិទបញ្ចប់ ចេញសេចក្តីថ្លែងការណ៍ហាណូយ
(VOVWORLD) - ក្រោយរយៈពេល ៣ ថ្ងៃធ្វើការ នារសៀលថ្ងៃទី ២០ មករា APPF លើកទី ២៦ បានបិទបញ្ចប់ជាផ្លូវការនៅទីក្រុងហាណូយ (វៀតណាម)។ ឯកសារចំនួន ១៧ ត្រូវបាន អនុម័តក្នុងនោះមានសេចក្តីសម្រេចចិត្តចំនួន ១៤ ស្តីអំពីខ្លឹមសារសំខាន់ៗនិងសេចក្តីថ្លែងការណ៍ហាណូយស្តីពី «ទស្សនៈវិស័យថ្មីនៃទំនាក់ទំនងដៃគូសភាអាស៊ី-ប៉ាស៊ីហ្វិក»។
សន្និសីទ APPF លើកទី ២៦ បិទបញ្ចប់ ចេញសេចក្តីថ្លែងការណ៍ហាណូយ |
(VOVworld) – ក្រោយរយៈពេល ៣ ថ្ងៃធ្វើការ នារសៀលថ្ងៃទី ២០ មករា APPF លើកទី ២៦ បានបិទបញ្ចប់ជាផ្លូវការនៅទីក្រុងហាណូយ (វៀតណាម)។ ឯកសារចំនួន ១៧ ត្រូវបាន អនុម័តក្នុងនោះមានសេចក្តីសម្រេចចិត្តចំនួន ១៤ ស្តីអំពីខ្លឹមសារសំខាន់ៗនិងសេចក្តីថ្លែងការ ណ៍ហាណូយស្តីពី «ទស្សនៈវិស័យថ្មីនៃទំនាក់ទំនងដៃគូសភាអាស៊ី-ប៉ាស៊ីហ្វិក»។ ថ្លែងមតិ នៅពិធីបិទបញ្ចប់ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងជា ប្រធាន APPF លើកទី ២៦ បានអះអាងថា៖
«រួមជាមួយលទ្ធផលដែលទទួលបាននៃបណ្ដាសន្និសីទមុន APPF លើកទី ២៦ ជាការបោះជំហានជាបន្តសំខាន់ក្នុងដំណើរអនុវត្តគោលដៅនៃវេទិកាដែលត្រូវបានដាក់ចេញក្នុងសេចក្តីថ្លែងការណ៍ Vancouver និងសេចក្តីថ្លែងការណ៍ New Tokyo។ សេចក្តីសម្រេចចិត្ត ទាំងអស់ត្រូវបានអនុម័តក៏ដូចជាការផ្លាស់ប្តូរពិភាក្សាដែលបានសរឲ្យឃើញនូវតួនាទីសំខាន់ នៃបណ្ដាសភាក្នុងការចូលរួមអនុវត្តកិច្ចសន្យាអន្តរជាតិដើម្បីធានាសន្តិភាពស្ថិរភាពសន្តិសុខ និងការអភិវឌ្ឍន៍និរន្តរភាពដើម្បីផលប្រយោជន៍របស់ប្រជាជនក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។»
តាមលោកស្រីប្រធានរដ្ឋសភាវៀតណាមថា៖ ជោគជ័យនៃ APPF លើកទី ២៦ គឺ សេចក្តីថ្លែងការណ៍ហាណូយស្តីអំពី «ទស្សនៈវិស័យថ្មីនៃទំនាក់ទំងដៃគូសភាអាស៊ី-ប៉ាស៊ីហ្វិក» ត្រូវបានអនុម័ត។ សេចក្តីថ្លែងការណ៍នេះមានអត្ថន័យសំខាន់ដែលកំណត់ ទស្សនៈវិស័យថ្មីរបស់ APPF ក្រោយរយៈពេល ២៥ ឆ្នាំចាប់បដិសន្ធិនិងអភិវឌ្ឍន៍។ លោកស្រី Nguyen Thi Kim Ngan ក៏បានអះអាងដែរថា៖ រដ្ឋសភាវៀតណាមនឹងបន្តសហប្រតិបតិបត្តិការយ៉ាងសកម្មរួមជាមួយ APPF និងសភាបណ្ដាប្រទេសផ្សេងៗអនុវត្តទស្សនៈវិស័យដែលបានដាក់ចេញ។
បន្ទាប់ពីវៀតណាម រដ្ឋសភាកម្ពុជានឹងទទួលរៀបចំ APPF លើកទី ២៧ នាខែមករា ឆ្នាំ ២០១៩ ខាងមុខ។ ថ្លែងមតិក្នុងឱកាសនេះដែរ ប្រធានគណៈប្រតិភូរដ្ឋសភាកម្ពុជា អនុប្រធាន ព្រឹទ្ធសភា លោក ទេព ងន បានមានប្រសាសន៍ថា៖
«ជោគជ័យនៃសន្និសីទកូសសម្គាល់របត់ថ្មីមួយសំរាប់ APPF ក្រោមអធិបតីភាពរបស់ លោកស្រីប្រធានរដ្ឋសភាប្រទេសម្ចាស់ផ្ទះរួមជាមួយការចូលរួមនិងការចែករំលែកនៃប្រទេស ជាសមាជិកនានាដែរ។ បណ្ដាជោគជ័យថ្មីនេះសម្តែងស្មារតីទទួលខុសត្រូវក៏ដូចជាកិច្ចសន្យា ខាងនយោបាយដែលអនុវត្តទស្សនៈវិស័យជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់។ កម្ពុជាមាន មោទនភាពណាស់ក្នុងពេលដែលធ្វើជាប្រទេសម្ចាស់ផ្ទះរបស់ APPF លើកទី ២៧ ហើយ យើងខ្ញុំត្រៀមខ្លួនជាស្រេចធានារាល់លក្ខណៈដើម្បីរៀបចំព្រឹត្តិការណ៍នេះប្រកបោយជោគជ័យ។»
បន្ទាប់ពីពិធីបិទបញ្ចប់ បានប្រព្រឹត្តទៅសន្និសីទកាសែតអន្តរជាតិជូនដំណឹងអំពី លទ្ធផលនៃសន្និសីទលើកទី ២៦ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF លើកទី ២៦)៕