សន្និសីទ ASEM រួមដំណើរជាមួយបម្រែបម្រូលអាសកាសធាតុ នឹងប្រព្រឹត្តិទៅនៅទីក្រុង Can Tho

(VOVWORLD) -សន្និសីទ ASEMគឺជាការផ្ដើមគំនិតរបសឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh។
សន្និសីទ ASEM រួមដំណើរជាមួយបម្រែបម្រូលអាសកាសធាតុ នឹងប្រព្រឹត្តិទៅនៅទីក្រុង Can Tho - ảnh 1អ្នកភូមិ Phu Thanh ទីរួមស្រុក Mai Dam
ស្រុក Chau Thanh ខេត្ត Hau Giang ប្តូរទីលំនៅដោយសារការបាក់ដីនៅច្រាំងទន្លេ Cai Con 

ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០មិថុនា នៅទីក្រុង Can Tho ក្រសួងការបរទេស សហការជាមួយក្រសួងធនធាន និងបរិស្ថាន ក្រសួងផែនការ និងវិនិយោគ និងគណកម្មធិការប្រជាជនទីក្រុង Can Tho នឹងរៀបចំសន្និសីទ ASEM ដោយប្រធានបទ រួមដំណើរជាមួយបម្រែបម្រូលអាសកាសធាតុ សំដៅទទួលឲ្យបានគៅលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងការតម្រង់ទិសដៅនាពេលអានាគត។

សន្និសីទនេះគឺជាការផ្ដើមគំនិតរបសឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh។ សន្និសីទនេះ នឹងរួមចំណែកលើកសំណើរអំពីទស្សនៈវិស័យរបស់ ASEM ក្នុង ទសវត្សរ៍ថ្មីអំពីបម្រែបម្រូលអាកាសធាតុ ជាមួយបញ្ហាសាកល្បងនៅលើសកលលោក។

ចំពោះវៀតណាមវិញ សន្នសីទនេះមិនត្រឹមតែបានបង្ហាញនូវការរួមចំណែករបស់វៀតណាមក្នុងការខិតខំប្រឹងប្រែងរបស់ ASEM និងសកលលោកប៉ុណ្ណោះទេ ថែមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់វាលសណ្ដទន្លេ Cuu Long របស់វៀតណាម ដើម្បីទទួលបានការជួយឧបត្ថម្ភពីដៃគូអាស៊ី និងអឺរ៉ុបទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ