សន្និសីទ ASEM ស្តីអំពីការអប់រំច្នៃប្រឌិតនិងកសាងធនធានមនុស្សដើម្បីអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព
|
លោក Vu Duc Dam បានអះអាងក្នុងពិធីប្រារព្ធសន្និសីទ ASEM ស្តីអំពីការអប់រំច្នៃប្រឌិតនិងកសាងធនធានមនុស្សដើម្បីអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព(Đình Thiệu- Lê Hiếu/VOV)
|
(VOV)_នាព្រឹកថ្ងៃទី ៣០ មិនា នៅទីក្រុង Hue ខេត្ត Thua Thien – Hue (ភាគកណ្ដាល
វៀតណាម) បានប្រារព្ធឡើងសន្និសីទ ASEM ស្តីអំពីការអប់រំច្នៃប្រឌិតនិងកសាងប្រភព
ធនធានមនុស្សដើម្បីអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ។ នេះជាសន្និសីទអន្តរតំបន់
សំខាន់បំផុតនៅក្នុងក្របខ័ណ្ឌ ASEMដោយវៀតណាមជាម្ចាស់ផ្ទះសំដៅអនុវត្តការផ្ដើម
គំនិតរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc ហើយក៏ជាការផ្ដើម
គំនិតដំបូងស្ដីអំពី ការអប់រំនិងការអភិវឌ្ឍន៍ប្រភពធនធានមនុស្សនៅក្នុងទសវត្សរ៍
ទីបីនៃ ASEM ។ នៅក្នុងពិធីប្រារព្ធលោក Vu Duc Dam បានអះអាងថា៖
"ASEM ដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់រវាងបណ្ដារដ្ឋ រដ្ឋាភិបាល អង្គភាព
អាជីវកម្មនិងប្រជាជននៃទ្វីបទាំងពីរដើម្បីសន្តិភាពកិច្ចសហប្រតិបត្តិការការអភិវឌ្ឍន៍
និងភាពសំបូររុងរឿង។ ASEM បានចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ការ
អប់រំនិងបណ្ដុះបណ្ដាលអភិវឌ្ឍន៍ធនធានមនុស្សរវាងទ្វីបទាំងពីរគឺអាស៊ីនិងអឺរ៉ុប។ ហើយ
យើងបានឃើញការផ្ដើមគំនិត និង គម្រោងការណ៍អំពីការអភិវប្រភពធនធានមនុស្ស
ជាច្រើន ដែលត្រូវបានបំផុសអំពីប្រទេសសមាជិកជាច្រើន ។ រាល់ការផ្ដើមគំនិត និង
គំរោងការណ៍ពោលខាងលើនេះបាននាំមកនូវកម្លាំងចលករសម្រាប់ទំនាក់ទំនងសហ
ប្រតិបត្តិការនៅក្នុងវិស័យអប់រំ បណ្ដុះបណ្ដាល”។
ក្នុងរយៈពេល ២ ថ្ងៃបានប្រព្រឹត្តិទៅ អង្គសន្និសីទបានពិភាក្សាលើខ្លឹមសារដូចជា៖
តួនាទីនៃការអប់រំនិងប្រភពធនធានមនុស្សក្នុងសតវត្សរ៍ទី ២១ សម្រាប់គោលដៅនៃ
ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ បង្កើនកិច្ចសហប្រតិបត្តិការរវាងអាស៊ីនិងអឺរ៉ុបក្នុង
វិស័យអប់រំច្នៃប្រឌិត និងការកសាងប្រភពធនធានមនុស្ស សំដៅអភិវឌ្ឍន៍ប្រកបដោយ
និរន្តរភាពនិងនាំចេញវិធានការជាក់ស្ដែងជំរុញកិច្ចសហប្រតិបត្តិការក្នុង ASEM ផង
ដែរ៕