សន្និសីទ COP 21៖ ប្រទេសទាំងឡាយបង្កើនរួមវិភាគទានហិរញ្ញវត្ថុក្នុងការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាត
|
សន្និសីទ COP 21៖ ប្រទេសទាំងឡាយបង្កើនរួមវិភាគទានហិរញ្ញវត្ថុក្នុងការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាត (Image: VNA) |
(VOVworld) – នាថ្ងៃទី ១ ធ្នូ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau
បានអះអាងជាថ្មីម្តងទៀតនូវកិច្ចសន្យានឹងវិនិយោគចំនួនប្រាក់ ៣០០ លាន
ដុល្លាកាណាដា (CAD) ស្មើនឹង ២២៤ លាន និង ៥ សែនដុល្លា អាមេរិកសំរាប់
ផែនការអភិវឌ្ឍន៍ថាមពលស្អាត។ នាយករដ្ឋមន្ត្រីកាណាដាបានចេញសេចក្តី
ប្រកាសពោលខាងលើនៅខាងក្រៅសន្និសីទលើកទី ២១ អនុសញ្ញាក្របខ័ណ្ឌ
របស់ អ.ស.ប. ស្តីពីបំរ៉ែបំរួលអាកាសធាតុ (COP 21) ដែលកំពុង ប្រព្រឹត្តិទៅ
នៅក្រុងប៉ាទីស (បារាំង) សំដៅជួយជ្រោមជ្រែងការផ្តើមគំនិតរួមរបស់
ប្រធានាធិបតីអាមេរិក លោក Barack Obama ប្រធានាធិបតីបារាំង លោក
Francois Hollande និងអ្នកបង្កើតសម្ព័ន្ធក្រុមហ៊ុនល្បីឈ្មោះ Microsoft
លោក Bill Gates ។ នាថ្ងៃដដែល ក្នុងកិច្ចប្រជុំជាមួយមជ្ឈដ្ឋានថ្នាក់ដឹក
នាំប្រទេសកោះទាំង ឡាយនៅខាងក្រៅសន្និសីទ COP លើកទី ២១
ប្រធានាធិបតីអាមេរិក លោក Barack Obama បានប្រកាសនឹងរួមចំណែក
ចំនួនប្រាក់ ៣០ លានដុល្លាអាមេរិក ក្នុងផែនការធានារ៉ាប់រងគ្រោះអាសន្ន
ដោយបំរ៉ែបំរួលអាកាសធាតុនៅតំបន់ប៉ាស៊ី ហ្វិក អាមេរិកកណ្ដាលនិង
អាហ្វ្រិក៕