សន្និសីទ COP លើកទី ២០៖ បណ្ដាអ្នកចរចារនៅមានការខ្វែងគំនិតស្តីពីបញ្ហាជាច្រើន

សន្និសីទ COP លើកទី ២០៖ បណ្ដាអ្នកចរចារនៅមានការខ្វែងគំនិតស្តីពីបញ្ហាជាច្រើន  - ảnh 1
សន្និសីទ COP លើកទី ២០៖ បណ្ដាអ្នកចរចារនៅមានការខ្វែងគំនិតស្តីពីបញ្ហាជាច្រើន (Image: VNA)


(VOVworld) –  សន្និសីទស្តីពីបំរ៉ែងបំរួលអាកាសធាតុរបស់ អ.ស.ប. លើកទី
២០ (COP-20)  ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសប៉េរូអាចពន្យាពេលថែមទៀត
ដោយសារ បណ្ដាអ្នកចរចារមកពីប្រទេសចំនួន ១៩៦ មិនទាន់ឯកភាពជាមួយ
គ្នាក្នុងបញ្ហាសំខាន់មួយចំនួនសំដៅឆ្ពោះទៅកិច្ចព្រមព្រៀងស្តីពីការទប់ទល់នឹង
បំរ៉ែបំរួលរបស់អាកាសធាតុលើពិភពោលោក។ នាយប់ថ្ងៃទី ១២ ធ្នូ តំណាង
ប្រទេសម្ចាស់ផ្ទះប៉េរូបានស្នើរឲ្យបណ្ដាអ្នកចរចាររៀបចំឯកសារមួយក្នុងនោះ
បង្ហាញទស្សនៈផ្សេងៗចំពោះបញ្ហាសំខាន់ចំនួន ៤ រួមមានទ្រង់ទ្រាយនៃកិច្ច
សន្យាស្តីពីបំរ៉ែបំរួលអាកាសធាតុ។ ទន្ទឹមនឹងនោះ ប្រទេស សាម៉ីក៏បានឯកភាព
បង្កលក្ខណៈងាយស្រួលដើម្បីបណ្ដាអ្នកចរចារមានពេលវេលាពិភាក្សាថែមទៀត
ហើយនាំចេញសេចក្តីសម្រេចគោលនយោបាយសំខាន់ៗ។ នាថ្ងៃដដែលអគ្គលេខា
ធិការ អ.ស.ប. លោក Ban Ki-moon បានអំពាវ នាវឲ្យបណ្ដាប្រទេសចូលរួម
ផ្ទៀងស្តាប់ការព្រមានរបស់មជ្ឈដ្ឋានអ្នកវិទ្យសាស្ត្រន៍ ហើយឆ្ពោះទៅការចុះហត្ថ
លេខាលើកិច្ចព្រមព្រៀងស្តីពីអាកាសធាតុពិភពលោកមួយ យ៉ាងឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ