សន្និសីទ COP លើកទី២១ បានបើកជាផ្លូវការ
|
សន្និសីទ COP លើកទី២១ បានបើកជាផ្លូវការ (Image: VNA) |
(VOVworld) – ម៉ោងទី ១៧ រសៀលថ្ងៃទី ២៩ វិច្ឆិកា (ម៉ោងទី ០ ព្រឹកថ្ងៃទី ៣០
វិច្ឆិកា តាមម៉ោងវៀតណាម) សន្និសីទលើកទី ២១ អនុសញ្ញាក្របខ័ណ្ឌរបស់
អ.ស.ប. ស្តីពីបំរ៉ែបំរួលអាកាសធាតុ (COP – 21) បានបើកជាផ្លូវការនៅទីក្រុង
ប៉ារីសរបស់បារាំង។ សន្និសីទបានលៃទុករយៈពេលមួយនាទីដើម្បីរំលែក
ទុកជនរងគ្រោះ ដោយការវាយប្រហារភេរវកម្មនៅទីក្រុងប៉ារីសនាថ្ងៃទី ១៣
វិច្ឆិកា កន្លងទៅ។ បន្ទាប់នោះ បណ្ដាការពិភាគ្សាត្រូវបានចាប់ផ្តើមដោយបទ
សន្ទរៈកថារបស់រដ្ឋមន្ត្រីក្រសួងបរិស្ថានប៉េរូ លោក Manuel Pulgar Vidal ក្នុង
នោះលោកបានសង្កត់ធ្ងន់ថា៖ កិច្ចព្រមព្រៀងស្តីពីអាកាសធាតុគឺជាដំណោះ
ស្រាយល្អបំផុតដើម្បីជំនះពុះពារលើការភ័យរន្ធត់ក្រោយបណ្តាការវាយប្រ
ហារភេរវកម្មនាពេលកន្លងទៅ។ រីឯ រដ្ឋមន្ត្រីការបរទេសបារាំង លោក Laurent
Fabius និងប្រជាប្រធាននៃសន្និសីទ COP លើកទី ២១ បានចាត់ទុកថា៖
គោលដៅនៃសន្និសីទនេះគឺសំដៅទទួលបានកិច្ចព្រមព្រៀងពោរពេញទៅ
ដោយយថាទស្សន៍ដែលប្រទេសទាំង ឡាយយល់ព្រម៕