សន្និសីទ G20 ៖ ងើបឡើងការព្រួយបារម្ភអំពីសង្គ្រាមពាណិជ្ជកម្មសកល
(VOVWORLD) - បណ្ដាការព្រួយបារម្ភអំពីសង្គ្រាមពាណិជ្ជកម្មសកលទាំងមូលមួយ ដែលកំពុងងើបឡើងបានក្លាយទៅជាប្រធានបទស្នូលក្នុងរបៀបវារៈនៃសន្និសីទ រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្ដាលក្រុមបណ្ដាខឿនសេដ្ឋកិច្ចជួរ មុខនិងទើបនឹងលេចចេញជួរមុខលើពិភពលោក (G20) ដែលបានប្រព្រឹត្តទៅ ក្នុងរយៈពេល ២ ថ្ងៃកន្លងទៅនៅរដ្ឋធានី Buenos Aires អាហ្សង់ទីន។
សន្និសីទ G20 ៖ ងើបឡើងការព្រួយបារម្ភអំពីសង្គ្រាមពាណិជ្ជកម្មសកល |
(VOVworld) – បណ្ដាការព្រួយបារម្ភអំពីសង្គ្រាមពាណិជ្ជកម្មសកលទាំងមូលមួយ ដែលកំពុងងើបឡើងបានក្លាយទៅជាប្រធានបទស្នូលក្នុងរបៀបវារៈនៃសន្និសីទ រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្ដាលក្រុមបណ្ដាខឿនសេដ្ឋកិច្ចជួរ មុខនិងទើបនឹងលេចចេញជួរមុខលើពិភពលោក (G20) ដែលបានប្រព្រឹត្តទៅ ក្នុងរយៈពេល ២ ថ្ងៃកន្លងទៅនៅរដ្ឋធានី Buenos Aires អាហ្សង់ទីន។ នេះជា ការបញ្ជាក់របស់រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ លោក Olaf Scholz ក្នុងបទសម្ភាសន៍ នៃមជ្ឈដ្ឋានសារព័ត៌មាន នាថ្ងៃទី ២១ មិនា។ លោក Scholz បានឲ្យដឹងថា៖ អង្គសន្និសីទភាគច្រើនយកចិត្តទុកដាក់ពិសេសទៅលើបំរ៉ែបំរួលថ្មីៗបន្ទាប់ពី ប្រធានាធិបតីអាមេរិក លោក Donald Trump ចុះហត្ថលេខាលើអនុក្រិតហូតពន្ធ ចំពោះមុខទំនិញអាលុយមីញ៉ូមនិងដែកថែបនាំចូលរបស់ EU ព្រមទាំង សង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការបន្តនាំចេញសេចក្តីព្រមានប្រឆាំងនិន្នាការគាពារពាណិជ្ជកម្មផងដែរ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ក៏បានអះអាង៖ នេះជាជោគជ័យមួយនៃសន្និសីទលើកនេះ។ ក្រៅពីនោះ លោកបានឲ្យដឹងទៀតថា៖ បណ្ដាការចរចាអំពីអនាគតគោលនយោបាយដែលកំពុងប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោនរវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ លោក Peter Altmaier និងមជ្ឈដ្ឋានមន្ត្រីអាមេរិកក្នុងនោះ មានរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកនិងទីប្រឹក្សាពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer ក៏បានឃើញនូវសញ្ញាវិជ្ជមានដែរ៕