សន្និសីទ G7 ពិភាក្សាវិធានការដោះស្រាយការសាកល្បងពិភពលោក
|
សន្និសីទ G7 ពិភាក្សាវិធានការដោះស្រាយការសាកល្បងពិភពលោក (Image: VNA) |
(VOVworld) – សន្និសីទកំពូលបណ្ដាប្រទេសឧស្សាហកម្មជួរមុខលើពិភពលោក
(G7) បាន បើកជាផ្លូវការ នាថ្ងៃទី ២៦ ឧសភា នៅខេត្ត Mie ប្រទេសជប៉ុន។
ព្រឹត្តិការណ៍នេះបានទាក់ ទាញការយកចិត្តទុកដាក់ពិសេសនៃសាធារណៈមតិ
អន្តរជាតិនាបច្ចុប្បន្ន។ សន្និសីទពោល ខាងលើត្រូវបានរៀបចំឡើងក្នុងកាលៈ
ទេសៈស្ថានភាពលើពិភពលោកមានបំរ៉ែបំរួលជាច្រើន សេដ្ឋកិច្ចសកលបន្តយ៉ាប់
យ៉ឺន បណ្ដាបញ្ហាសន្តិសុខដូចជាលទ្ធិភេរវកម្ម ជំលោះអធិប តយេ្យគឺជាការសាក
ល្បងដ៏ធំធេង ស្ថានភាពបំរ៉ែបំរួលអាកាសធាតុនិងគ្រោះអាសន្នខ្សត់ ប្រភព
ថាមពលកំពុងគំរាមកំហែងដល់បរិស្ថានរស់របស់មនុស្សលោក។ សន្និសីទ G7
លើក នេះត្រូវបានសង្ឃឹមនឹងនាំចេញវិធានការប្រកបដោយប្រសិទ្ធភាពដែល
ជួយដោះស្រាយ បណ្ដាការសាកល្បងពោលខាងលើដោយឈរលើស្មារតីទទួលខុស
ត្រូវនិងតម្លាភាព។ តាម ផែនការ ប្រធានបទសំខាន់ៗនៃសន្និសីទរួមមាន៖
ខឿនសេដ្ឋកិច្ចសកល ពាណិជ្ជកម្ម គោល នយោបាយកិច្ចកាបរទេស បំរ៉ែបំរួល
អាកាសធាតុ ថាមពល ការបង្កើនសមត្ថភាពនិងតួនាទី របស់នារី សន្តិសុខ
បណ្ដាញអ៊ីនធឺណែត ការខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ក្នុង
នោះ បញ្ហាសេដ្ឋកិច្ចហិរញ្ញវត្ថុត្រូវបានចាត់ទុកជាប្រធានបទអាទិភាពជួរមុខ
ក្នុងរបៀបវារៈ ។ រួមជាមួយគ្នានេះ គោលនយោបាយកិច្ចការបរទេសរបស់ G7
គ៏ជាប្រធានបទសំខាន់មួយ នៅសន្និសីទលើកនេះផងដែរ។ តាមរដ្ឋមន្ត្រី
ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា៖ ថ្នាក់ដឹក នាំ G7 ទាំងនេះនឹងផ្តោត
សំខាន់ទៅលើខ្លឹមសារអំពីការប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្ម វិបត្តិ ជន
អន្តោប្រវេសន៍ ស្ថានភាពនៅមជ្ឈឹមបូព៌ារ ស្ថានភាពលើឧបទ្វីបកូរ៉េនិង
អ៊ុយក្រែននិង សន្តិសុខនាវារចរណ៍។ ក្រៅពីនោះ សន្និសីទ G7 បើកទូលាយ
នឹងពិភាក្សាការសាកល្បង ដែលទ្វីបអាហ្វ្រិកកំពុងប្រឈមមុខ បណ្ដាគោល
ដៅអភិវឌ្ឍន៍និរន្តភាព ទៀងផង៕