សន្និសិទ IMF- WB ផ្តោតសំដៅលើការពិភាក្សាអំពីហានិភ័យគំរាមកំហែងនៃ សេដ្ឋកិច្ចពិភពលោក
(VOVWORLD) - នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃរដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារមជ្ឈិម នៃបណ្តាប្រទេសសមាជិកនៃមូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF) និងធនាគារពិ ភពលោក (WB) បានប្រព្រឹត្តទៅនៅ NuSa Dua កោះ Bali ឥណ្ឌូនេស៊ី អ្នកជំនាញខាងសេដ្ឋកិច្ចសកលបានផ្តោតលើការពិភាក្សាស្តីអំពីហានិភ័យចំពោះខឿនសេដ្ឋ កិច្ចក្នុងនោះមានលិទ្ធិគាំពានិយមដែលត្រូវបានចាត់ទុកថាជាបញ្ហា ដែល គួរឲ្យយកចិត្តទុកដាក់បំផុត។
សន្និសិទ IMF- WB ផ្តោតសំដៅលើការពិភាក្សាអំពីហានិភ័យគំរាមកំហែងនៃ សេដ្ឋកិច្ចពិភពលោក |
សង្គ្រាមពាណិជ្ជកម្មកំពុងកើនឡើងរវាងអាមេរិក និងចិនក៏ជាប្រធានបទដ៏ ក្តៅ គគុកនៅក្នុងកិច្ចប្រជុំលើកនេះផងដែរ ។នាថ្ងៃទី១០ខែតុលា រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Sri Mulyani Indrewati បានឲ្យដឹងថា ការដែលប្រធានាធិបតីអាមេរិក លោក Donald Trump ទទូចតាមឲ្យសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងដែលល្អ ដែលជាងសំរាប់បណ្តាក្រុមហ៊ុននិងកសិករអាមេរិកបានបើកចេញឲ្យមានការបង្កើតលិទ្ធិ គាំពារនិយមផងដែរ៕