សន្និសីទ online បូកសរុប ៥ ឆ្នាំលទ្ធផលអនុវត្តសារាចរណ៍លេខ ០៣ របស់ការិយាល័យនយោបាយ

សន្និសីទ online បូកសរុប ៥ ឆ្នាំលទ្ធផលអនុវត្តសារាចរណ៍លេខ ០៣ របស់ការិយាល័យនយោបាយ - ảnh 1
សន្និសីទ online បូកសរុប ៥ ឆ្នាំលទ្ធផលអនុវត្តសារាចរណ៍លេខ ០៣ របស់ការិយាល័យ នយោបាយ (Image: VNA)


(VOVworld) - នាព្រឹកថ្ងៃទី ១៦ ឧសភា នៅទីក្រុងហាណូយ គណៈលេខាមជ្ឈឹមបក្សកម្មុយ និស្តវៀតណាមបានរៀបចំសន្និសីទ online បូកសរុប ៥ ឆ្នាំអនុវត្តសារាចរណ៍លេខ ០៣
របស់ការិយាល័យនយោបាយស្តីពីការជំរុញយ៉ាងខ្លាំងការរៀនសូត្រនិងធ្វើតាមគំរូ
សិលធម៌ របស់លោកប្រធានហូជីមិញនិងការអនុវត្តសារាចរណ៍ថ្មីនៃការរិយាល័យ
នយោបាយ។ សន្និសីទលើកនេះប្រមូលផ្តុំទៅលើការវាយតំលៃលទ្ធផលនិងបទ
ពិសោធន៍ដែលទទួលបាន ក្នុងអំឡុង ៥ ឆ្នាំក្នុងការអនុវត្តសារាចរណ៍លេខ ០៣​
កំណត់ភារកិច្ចនិងវិធានការសំខាន់ៗដើម្បីបន្តជំរុញការរៀនសូត្រនិងធ្វើតាមគំរូ
សិលធម៌របស់លោកប្រធានហូជីមិញនាពេលខាងមុខ។ សន្និសីទ ក៏បានលើក
ដម្កើងសមូហភាពនិងបុគ្គលដែលទទួលបានស្នាដៃក្នុងចលនារៀនសូត្រនិងធ្វើ
តាមគំរូសិលធម៌របស់លោកប្រធានហូជីមិញក្នុងរយៈពេលកន្លងទៅផងដែរ។
ថ្លែងមតិនៅទីនេះ លោក Dinh The Huynh អចិន្ត្រៃយ៍គណៈលេខាមជ្ឈឹមបក្ស
កម្មុយនិស្ត វៀតណាមបានលើកច្បាស់ថា៖

        «បន្តធ្វើឲ្យបក្សទាំងមូលប្រជាជនទាំងមូលនិងកងទ័ពទាំងមូលស្វែងយល់
កាន់តែស៊ី ជម្រៅថែមទៀតនូវខ្លឹមសារជាសារវ័ន្តនិងតំលៃដ៏ធំធេងនៃសតិ
អារម្មណ៍និងសិលធម៌របស់លោកប្រធានហូជីមិញ។ យើងគប្បីធ្វើយ៉ាងម៉េច
ដើម្បីសតិអាម្មណ៍និងសិល្បធម៌របស់លោកប្រធានហូជីមិញក្លាយទៅជាគ្រិះស្ថាន
រឹងមាំក្នុងជីវភាពសង្គមកសាងវប្បធម៌មនុស្សវៀតណាមឆ្លើយតបនឹងតម្រូវ
ការអភិវឌ្ឍន៍និរន្តភាពនិងការពារមាតុប្រទេស៕»

ប្រតិកម្មទៅវិញ

ផ្សេងៗ