សន្និសីទ Online បូកសរុបការងារឆ្នាំ ២០១២ របស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម
សន្និសីទ Online បូកសរុបការងារឆ្នាំ២០១២ និងអនុវត្តភារកិច្ចឆ្នាំ ២០១៣ របស់
ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម ជាមួយខេត្ត ទីក្រុងចំនួន ៦៣
ត្រូវបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី ២៨ ធ្នូ។ ថ្លែងមតិនៅសន្និសីទ ឧបនាយក
រដ្ឋមន្ត្រីវៀតណាមលោកHoang Trung Hai បានអះអាងថា÷ឆ្នាំ ២០១៣ ផ្នែកកសិកម្ម
បន្តជាសរសរនៃខឿនសេដ្ឋកិច្ច រួមចំណែកសំខាន់ ក្នុងការស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
សង្គមប្រទេសជាតិ។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung Hai បាន
ស្នើថា÷ផ្នែកទាំងមូល ត្រូវបន្តប្រមូលផ្តុំ ប្រភពកម្លាំង អនុវត្តការរៀបចំឡើងវិញ
រចនាសម្ព័ន្ធ ផ្តល់អាទិភាពវិនិយោគ អភិវឌ្ឍន៍បណ្ដាផលិតផលមានចរិតលក្ខណះ
ប្រកួតប្រជែង …ជាដើម។ ទន្ទឹមនឹងនោះ ក៏ស្នើ បណ្ដាតំបន់ បង្កើនការអនុវត្តវិធានការនានា កសាងជនបទថ្មី និងទប់ទល់គ្រោះធម្មជាតិ …។ល។