សន្និសីទ Online ស្ដីពី ការអនុវត្តការងារពលកម្មជនមានគុណូការះនិងសង្គមឆ្នាំ២០១៣
(VOV)_នាព្រឹកថ្ងៃទី ៧ មករា នៅទីក្រុងហាណូយ ក្រសួងការងារ យុទ្ធជនពិ
ការ និងសង្គមកិច្ចវៀតណាម បានរៀបចំសន្និសីទ Online ស្ដីពីអនុវត្តការងារពល
កម្ម ជនមានគុណូការះ និងសង្គមឆ្នាំ ២០១៣។ ថ្ឡែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី
វៀត ណាម លោក Nguyen Tan Dung បានស្ងើចសរសើរ និងវាយតំលៃខ្ពស់ ចំពោះ បណ្ដាលទ្ធផលដែល ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាមទទួល បាន ក្នុងឆ្នាំ ២០១២ និងសង្កត់ធ្ងន់ថា បណ្ដាលទ្ធផលដែលទទួលបាន ក្នុង ការអភិ
វឌ្ឍន៍ សេដ្ឋកិច្ច -សង្គម របស់ប្រទេសជាតិ ក្នុងឆ្នាំ ២០១២ មានការរួមវិភាគទាន ដ៏សែនសំខាន់របស់ផ្នែកការងារយុទ្ធជនពិការ និងសង្គមកិច្ច។ នាយករដ្ឋមន្ត្រី
Nguyen Tan Dung ក៏បានសម្ដែងនុវការស្រុះចិត្តគំនិត ជាមួយរាល់គោលដៅ ភារកិច្ច ដែលផ្នែកការងារ យុទ្ធជនពិការ និងសង្គមកិច្ចបានដាក់ចេញ ក្នុងឆ្នាំ
២០១៣។ ក្នុងនោះ មានគោលដៅសំខាន់ៗ ដូចជា÷បង្កើតការងារធ្វើ អោយ
មនុស្សចំនួន ១ ៦០០ពាន់នាក់ បង្កើនបរិមាណពលករចូលរួមការធានារ៉ាប់រង
សង្គម លើងជាង១១ លាននាក់ ជាដើម។ បញ្ជាណែនាំបណ្ដាភារកិច្ចជាក់ស្ដែង
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើអោយ ក្រសួង និងផ្នែកបន្តលើកកំពស់សមទ្ធភាព ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋ ក្នុងវិស័យការងារ យុទ្ធជន
ពិការ និងសង្គមកិច្ច ផងដែរ៕
|
សន្និសីទ Online ស្ដីពីអនុវត្តការងារពលកម្មជនមានគុណូការះនិងសង្គមឆ្នាំ២០១៣(http://hanoimoi.com.vn/) |