សន្និសីទ Online ស្តីពីកិច្ចការប្រឆាំងការរត់ពន្ធកេងបន្លំពាណិជ្ជកម្មនិងទំនិញក្លែងក្លាយ

សន្និសីទ Online ស្តីពីកិច្ចការប្រឆាំងការរត់ពន្ធកេងបន្លំពាណិជ្ជកម្មនិងទំនិញក្លែងក្លាយ - ảnh 1
ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binhអញ្ជើញជាអធិបតីភាពសន្និសីទ Online ស្តីពីកិច្ចការប្រឆាំងការរត់ពន្ធកេងបន្លំពាណិជ្ជកម្មនិងទំនិញក្លែងក្លាយ
(រូបថត៖TTXVN )

(VOVworld)-សន្និសីទ Online គណៈកម្មាធិការជាតិទទួលបន្ទុការ ប្រឆាំងការរត់ពន្ធ
 កេងបន្លំពាណិជ្ជកម្មនិងទំនិញក្លែងក្លាយជាមួយខេត្តក្រុងទាំង៦៣លើទូទាំងប្រទេស
បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៩មិនា ក្រោមអធិបតីភាពរបស់ ឧបនាយករដ្ឋមន្ត្រី លោក
Truong Hoa Binh។ នៅសន្និសីទនេះ មតិជាច្រើនបានចាត់ទុកថា គប្បីបន្តពង្រឹងនិង
ធ្វើវិសោធនកម្មនូវឯកសារគតិយុត្ត។ រួមជាមួយគ្នានោះ ត្រូវប្តេជ្ញាក្នុងការដោះស្រាយ
និងរារាំងស្ថានភាពរត់ពន្ធលួចបន្លំពាណិជ្ជកម្មនិងទំនិញក្លែងបន្លំ។ អនុរដ្ឋមន្ត្រីក្រ
សួងឧស្សាហ-ពាណិជ្ជកម្ម លោក Do Thang Hai បានស្នើរថា៖

        “យើងខ្ញុំស្នើឲ្យរដ្ឋាភិបាលបន្តបញ្ជាណែនាំក្រសួងស្ថាប័នមួយចំនួន ជាពិសេស
 គឺនៅថ្នាក់តំបន់ត្រូវបង្កើនការងារត្រួតពិនិត្យ រារាំងទំនិញនាំចូលខុសច្បាប់ពីព្រំដែន”។

        អញ្ជើញថ្លែងមតិសន្និដ្ឋាន លោកឧបនាយករដ្ឋមន្ត្រី  Truong Hoa Binh បានអះ
អាងថា ត្រូវប្តេជ្ញាខ្លាំងថែមទៀតក្នុងការងារប្រឆាំងការរត់ពន្ធកេងន្លំពាណិជ្ជកម្មនិង
ទំនិញក្លែងក្លាយនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ