សន្និសីទ online អំពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបម្រើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច

សន្និសីទ online អំពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបម្រើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច - ảnh 1
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទនេះ (រូបថត៖TTXVN)

(VOVworld) - នាព្រឹកថ្ងៃទី៤ មករា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀត
ណាមលោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បាន
អញ្ជើញចូលរួមសន្និសីទ​ online អំពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបម្រើការអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គមកិច្ច។
អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានវាយ
តំលៃថា​ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានរួមចំណែកសំខាន់ក្នុងសមិទ្ធផលអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គមកិច្ចនាពេលកន្លងទៅ ក៏ដូចជារួមចំណែកលើកំពស់ចំណាត់ថ្នាក់
អំពីសន្ទស្សន៍ផ្លាស់ប្ដូរថ្មីច្នៃប្រឌិតរបស់វៀតណាមឡើងដល់ទី៥៩លើពិភពលោក។
លោកនាយករដ្ឋមន្រ្តីបានលើកឡើងកត្តាចំនួន៦ដើម្បីអភិវឌ្ឍន៍វិទ្យាសាស្ត្របច្ចេក
វិទ្យាវៀតណាមនោះគឺ របប យន្តការ បរិយាកាស មនុស្ស ប្រភព ទុនវិនិយោគ
ហេដ្ឋារចនាសម្ព័ន្ធ សមត្ថភាពធ្វើសមាហរណកម្មនិងសមត្ថភាព ស្ថាបនារបស់រដ្ឋ។
រួមជាមួយគ្នានោះ ការស្រាវជ្រាវវិទ្យាសាស្ត្របច្ចេកវិទ្យាត្រូវបាន ចាប់ផ្ដើមពីតម្រូវ
ការជាក់ស្ដែងទៀតផង។
“ការស្រាវជ្រាវវិទ្យាសាស្ត្រត្រូវផ្សាភ្ជាប់នឹងទីផ្សារដោយយល់ថា ទីផ្សារកំពុង
ត្រូវការអ្វី នឹងត្រូវការអ្វីដើម្បីនាំចេញទិសដៅឲ្យបានសមស្រប។គុណភាព តំលៃ
នៃផលិតផលបច្ចេកវិទ្យាត្រូវបានវាយតំលៃនិងសំរេចដោយទីផ្សារ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ