សន្និសីទ SOM ASEAN នៅឡាវពិភាគ្សាលើបញ្ហាសំខាន់ជាច្រើន

សន្និសីទ SOM ASEAN នៅឡាវពិភាគ្សាលើបញ្ហាសំខាន់ជាច្រើន - ảnh 1
សន្និសីទ SOM ASEAN នៅឡាវពិភាគ្សាលើបញ្ហាសំខាន់ជាច្រើន


(VOVworld)-នាថ្ងៃទី២៦កុម្ភៈនៅរដ្ឋធានីវៀងច័ន្ទប្រទេសឡាវ សន្និសីទមន្ត្រី​ជាន់
ខ្ពស់ (SOM) ASEAN សម្រាប់ត្រៀមរៀបចំឲ្យសន្និសិទចង្អៀតថ្នាក់រដ្ឋមន្ត្រី អា
ស៊ាន។​ចូលរួមនៅសន្និសីទនេះមានវត្តមានប្រធាន SOM ASEAN នៃប្រទេស សមាជិកអាស៊ានទាំង១០និងតំណាងលេខាធិការដ្ឋានអាស៊ាន។​គណៈប្រតិភូ
វៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Le Hoai Trung។

        ថ្លែងមតិក្នុងពិធីបើកសន្និសីទ  អនុរដ្ឋមន្ត្រីការបរទេសឡាវ លោក Alounkeo
Kitikhoun បានឲ្យដឹងថា គោលដៅនៃសន្និសីទនេះគឺត្រៀមរៀបចំឲ្យសន្និសីទ ចង្អៀតថ្នាក់រដ្ឋមន្ត្រីអាស៊ានដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៧កុម្ភៈ ។​មុននោះ មន្ត្រី
SOM ASEAN ក៏បានពិភាគ្សាលើបញ្ហាសំខាន់ៗជាច្រើន ជាពិសេសគឺបែបផែន និងវិធានការដើម្បីអនុវត្តប្រកបដោយជោគជ័យនូវទស្សនវិស័យសហគមន៍
អាស៊ាន ២០២៥ រួមមានការរៀបចំអនុវត្តផែនការមេស្តីពីសហគមន៍នយោបាយ
អាស៊ាន ក៏ដូចជាទំនាក់ទំនងជាមួយដៃគូសន្ទនាអាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ