សន្និសីទ WEF- អាស៊ាន 2018 ផ្សព្វផ្សាយរូបភាពតំបន់អាស៊ានមួយសាមគ្គីភាព វិបុលភាព និងខ្លួនទីពឹងខ្លួន
(VOVWORLD) -សន្និសីទវេទិការសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន ២០១៨ (WEF- អាស៊ាន 2018) ដោយប្រធានបទ "អាស៊ាន 4.0៖ ស្មារតីសហគ្រាស និងបដិវត្តន៍ឧស្សាហកម្មលើកទី ៤" នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ កញ្ញា ជាមួយនឹងសម័យប្រជុំ និងសកម្មភាពប្រមាណ ៦០ ។
សន្និសីទកាសែត WEF- អាស៊ាន 2018 |
នៅក្នុងសន្និសីទកាសែតនារសៀលថ្ងៃទី ៦ កញ្ញានៅទីក្រុងហាណូយ អនុរដ្ឋមន្រ្តីការបរទេស វៀតណាម លោក Bui Thanh Son បានសង្កត់ធ្ងន់ថា៖
“នេះជាវេទិកាសម្រាប់ថ្នាក់ដឹកនាំរដ្ឋាភិបាលនិងសហគ្រាសធំៗនៃបណ្ដាប្រទេសអាស៊ាន និងតំបន់ពិភាក្សា ចែករំលែកទស្សនៈ គំនិត និងទិសដៅគោល នយោបាយសម្រាប់បណ្ដាបញ្ហាសំខាន់ៗនៃតំបន់។ វេទិកានេះនឹងផ្ដោតទៅលើខ្លឹមសារសំខាន់ចំនួន ៥ រួមមាន ការកំណត់ទស្សនវិស័យថ្មីសម្រាប់អាស៊ានអំពីការធ្វើសមាហរណកម្មតំបន់ ស្វែងរករូបសណ្ឋានសេដ្ឋកិច្ចថ្មី និងគ្រប់គ្រងក្នុង សករាជឌីជីថល ស្វែងរកកម្លាំងចលករ និងរូបសណ្ឋានធ្វើអាជីវកម្មថ្មីក្នុងយុគសម័យ 4.0 ជាដើម”។
តាមក្រសួងការបរទេសថា នាបច្ចុប្បន្ន ប្រធានាធិបតី នាយករដ្ឋមន្ត្រីនៃប្រទេសចំនួន ៨ បានបញ្ជាក់ថានឹងចូលរួមព្រឹត្តិការនេះ។ រួមជាមួយឧបនាយករដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រីក្រសួងការបរទេសមួយចំនួន និងមានតំណាងថ្នាក់រដ្ឋមន្ត្រីប្រមាណ ៥០ នាក់ និងតំណាងសហគ្រាសជួរមុខគេនៅលើពីភពលោកចំនួន ១០០០ រូប។
អនុរដ្ឋមន្រ្តីការបរទេស Bui Thanh Son បានអះអាងថា នេះគឺជាព្រឹត្តិការណ៍កិច្ចការបរទេសសំខាន់បំផុតរបស់វៀតណាមក្នុងឆ្នាំ២០១៨៖
“នៅក្នុងសន្និសីទលើកនេះ វៀតណាមបានចូលរួមយ៉ាងសកម្មជាមួយ WEF។ តាមរយៈការទទួលរៀបចំសន្និសីទនេះ វៀតណាមមានគោលបំណងចង់រួមវិភាគទានដោយមានការទទួលខុសត្រូវជាមួយសហគមន៍អន្តរជាតិ ចែករំលែកនិងរៀនសូត្របទពិសោធន៍ ដើម្បីរៀបចំល្អបំផុតមុនពេលបដិវត្តន៍ 4.0 នេះ។ WEF-ASEAN អាស៊ានឆ្នាំ 2018 ក៏បានផ្សព្វផ្សាយរូបភាពអាស៊ានមួយសាមគ្គីភាព និងវិបុលភាព”។
វាយតម្លៃខ្ពស់ចំពោះកិច្ចការត្រៀមរៀបចំរបស់វៀតណាមនោះ លោក Jutin Wood នាយកវេទិកាសេដ្ឋកិច្ចពិភពលោកតំបន់អាស៊ីប៉ាស៊ីហ្វិកបានអះអាងថា នេះគឺជាឱកាសរបស់អាស៊ាន ជាពិសេសគឺចំពោះវៀតណាម ក្នុងការទាក់ទាញទុនវិនិយោគ កិច្ចសហប្រតិបត្តិការ ធ្វើអាជីវកម្មជាមួយដៃគួអន្តរជាតិ។