សន្និសិទAPTAតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី២០បានបើកនៅទីក្រុងហូជីមិញ

សន្និសិទAPTAតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី២០បានបើកនៅទីក្រុងហូជីមិញ - ảnh 1
បណ្ដាតំណាងនៃប្រទេសចំនួន១៧ក្នុងតំបន់ចូលរួមសន្និសិទ


(VOVworld) - នាព្រឹកថ្ងៃទី២ កក្កដា សមាគម៍ទេសចរណ៍តំបន់អាស៊ី-ប៉ាស៊ីហ្វិក សហការ
ជាមួយ គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំសន្និសិទ ក្រោមប្រធានបទ “គោលនយោបាយទេសចរណ៍សំរាប់ការអភិវឌ្ឍន៍ក្នុងអនាគតនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក
(APTA)” លើកទី២០នៅទីកុ្រងហូជីមិញ។សន្និសិទលើកនេះមាន ការចូលរួមរបស់
តំណាងនៃប្រទេសចំនួន១៧នៅក្នុងតំបន់។បណ្ដាតំណាងបានចាត់ទុកថា ដើម្បីជំរុញ
កំណើន លើកកំពុសតំលៃនិងគុណភាពនៃសកម្មភាពទេសចរណ៍នៅក្នុងតំបន់ ត្រូវ
បង្កើនកិច្ចសហប្រតិបតិ្តការ ជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងការផ្សព្វផ្សាយទេសចរណ៍ ក៏ដូចជាការស្វែងរកប្រភពទុនសំរាប់គម្រោងទេសចរណ៍កំសាន្ត។លោក La Quoc
Khanh នាយករងមន្ទីវប្បធម៏ កីឡានិង​ទេសចរណ៍នៃទីក្រុងហូជីមិញ បានវាយតំលៃថា៖
“សន្និសិទអន្តរជាតិ APTA លើកនេះនៅទីក្រុងហូជីមិញបានសំដែងសុឆន្ទៈអំពីកិច្ចសហ
ប្រតិបត្តិការអន្តរជាតិ តាមរយៈបណ្ដាសកម្មភាពស្រាវជ្រាវ កំណត់ទិសដៅ និងការ
ចូលរួមរបស់ប្រទេសទាំង១៧ នៅក្នុងតំបន់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ