សន្និសីទRio+20ផ្តោតលើបញ្ហាពាណិជ្ជកម្ម។

VOV-នាថ្ងៃទី២១មិថុនា ក្នុងសន្និសីទកំពូលនៃ អ.ស.ប ស្តីអំពី
ការអភិវឌ្ឍន៌ចីរភាព (Rio+20) នៅទីក្រុង Rio de Janeiro របស់ប្រេស៊ីល
សន្និសីទនៃ អ.ស.បស្តីពីពាណិជ្ជកម្ម​និងការអភិវឌ្ឍន៌(UNTAD) និង
ការិយាល័យនយោបាយសង្គម នៃ អ.ស.បបានអះអាងថា ឯកសារ
នយោបាយចុងក្រោយរបស់សន្និសីទផ្តោតលើបញ្ហាពាណិជ្ជកម្ម។
។អគ្គលេខាធិការរងអ.ស.បទទួលបន្ទុកបញ្ហាសេដ្ឋកិច្ច​និងសង្គម​
Sha Zukang អគ្គលេខាធិការ Rio+20បានគូសបញ្ជាក់ថា ឯកសារចុង
ក្រោយរបស់ Rio+20ទទួលស្គាល់តួនាទីសំខាន់នៃ ពាណិជ្ជកម្មក្នុងការ
អភវឌ្ឍន៍ចីរភាព។ សន្និសីទនេះបើកចេញឪកាសសំរាប់សហគមន៍
អន្តជាតិជំរុញដំណើរការផ្ទេរប្តូរខឿនសេដ្ឋកិច្ចសម័យទៅខឿនសេដ្ឋ
កិច្ចបៃតង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ