សន្និសីទកំពូល APEC ជំរុញការផ្តើមគំនិតផ្សាភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់និងតួនាទីរបស់វៀតណាម
|
សន្និសីទកំពូល APEC ជំរុញការផ្តើមគំនិតផ្សាភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់និងតួនាទីរបស់វៀតណាម (VNA) |
(VOVworld) – សន្និសីទកំពូលវេទិការសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ី -
ប៉ាស៊ីហ្វិកលើកទី ២៤ (APEC - ២៤) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ដល់ទី ២០
វិច្ឆិកាខាងមុខននៅទីក្រុង Lima ប្រទេសប៉េរូ។ ឆ្លើយសំភាសនៃអ្នកយក
ព័ត៌មាន ទីភ្នាក់ងារសារព័ទ៌មានវៀតណាមប្រចាំនៅសឹង្ហបុរី បណ្ឌិត Alan
Bollard នាយក គ្រប់គ្រងគណៈលេខាធិការ APEC បានវាយតំលៃខ្ពស់ចំពោះ
តួនាទីនិងទិសដៅ របស់ APEC សំដៅបន្សាំជាមួយបំរ៉ែបំរួលដែលកំពុងប្រ
ព្រឹត្តទៅក្នុងតំបន់ ក៏ដូច ជា តួនាទីរបស់វៀតណាមក្នុងដំណើរនេះ ផងដែរ។
បណ្ឌិត Alan Bollard បាន សង្កត់ធ្ងន់ថា៖ វៀតណាមគឺជាសមាជិកនៃសហ
គមន៍សេដ្ឋកិច្ចអាស៊ាន នឹងជា ប្រទេសម្ចាស់ផ្ទះទទួលរៀបចំសន្និសីទកំពូល
APEC នាឆ្នាំ ២០១៧ ខាងមុខ។ ដោយហេតុនេះ ចាប់ពីខែធ្នូខាងមុខនឹង
ប្រព្រឹត្តទៅរាល់កិច្ចប្រជុំនៅវៀតណាម ហើយក្រុមការងារជាច្រើននឹងពិភា
ក្សាអំពីការផ្តើមគំនិតដែល APEC ចង់អនុវត្ត សំដៅរក្សាការផ្សាភ្ជាប់រវាង
បណ្ដាខឿនសេដ្ឋកិច្ចសមាជិក។ នាបច្ចុប្បន្ន វៀតណាមមានការត្រៀមរៀប
ចំល្អនិងឋានៈងាយស្រួលដោយសារសម្រាចបាន ការចុះហត្ថលេខាលើកិច្ច
ព្រមព្រៀងសហប្រតិបត្តិការជាផ្លូវការជាមួយប្រទេសជា សមាជិកនានា។
ក្រៅពីនោះ វៀតណាមក៏មានចំណះដឹងច្បាស់លាស់ អំពីការដែល APEC
គឺជាឱកាសល្អដើម្បីពន្លឿនការធ្វើសមាហរណកម្មអន្តរជាតិ ផងដែរ៕