|
ប្រធានាធិបតី អេហ្ស៊ីបលោក Abdel Fattah El-sisi (រូបថត៖Getty Images) |
(VOVworld) - នាថ្ងៃទី១៧ កក្កដា នៅសម័យប្រជុំសម្ងាត់ក្នុងក្របខ័ណ្ឌសន្និសីទ
កំពូលសម្ព័ន្ធភាពទ្វីបអាហ្វិ្រក (AU) លើកទី២៧ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ដល់
ថ្ងៃទី១៨ កក្កដា នៅរដ្ឋធានី Kigali ប្រទេស វ៉ាន់ដានោះ ប្រធានាធិបតី អេហ្ស៊ីបលោក
Abdel Fattah El-sisi បានដាស់តឿនឲ្យថ្នាក់ដឹកនាំអាហ្វ្រិកជំរុញការខំប្រឹងប្រែងឆ្ពោះ
ទៅបង្កើតតំបន់ពាណិជ្ជកម្មសេរីអាហ្វ្រិក (CFTA)។អ្នកដឹកនាំអេហ្ស៊ីបរូបនេះ ក៏បាន
អះអាងជាថ្មីម្ដងទៀតនូវជោគជ័យមុននោះនៅសន្និសីទ សេដ្ឋកិច្ចតំបន់ ដែលបាន
ប្រព្រឹត្តទៅនៅទីក្រុង Sharm El-Sheikh របស់អេហ្ស៊ីប កាលពីខែមិថុនាឆ្នាំ២០១៥
ក្នុងនោះ ថ្នាក់ដឹកនាំអាហ្វ្រិកបានឯកភាពលើការឆ្ពោះ ទៅបង្រួបបង្រួមយន្តការ
សេដ្ឋកិច្ចចំនួន៣នោះគឺ ទីផ្សាររួមទ្វីបអាហ្វ្រិកខាងកើត និងខាងត្បូង (COMESA)
សហគមន៍សេដ្ឋកិច្ចអាហ្វ្រិកខាងកើត (EAC) និង សហគមន៍អភិវឌ្ឍន៍អាហ្វ្រិក
ខាងត្បូង (SADC) ដើម្បីបង្កើត CFTA នាឆ្នាំ២០១៧៕