សន្និសីទកំពូល AU-EU ឯកភាពអំពីផែនការបន្ទាន់អំពីជនអន្តោប្រវេសន៍នៅលីប៊ី

(VOVWORLD) - នាថ្ងៃទី ៣០ វិច្ឆិកា សហភាពអឺរ៉ុប (EU) អ.ស.ប. និងសហភាពអាហ្វ្រិក (AU) បានឯកភាពអំពីផែនការបន្ទាន់មួយសំដៅបំផ្លាញ
ចោលខ្សែបណ្តាញជួញដូរមនុស្សខុសច្បាប់និងបញ្ជូនជនអន្តោប្រវេសន៍ដែលមិនទទួលបានសិទ្ធិជ្រកកោនវិលត្រឡប់នមកប្រទេសវិញ។ 
សន្និសីទកំពូល AU-EU ឯកភាពអំពីផែនការបន្ទាន់អំពីជនអន្តោប្រវេសន៍នៅលីប៊ី - ảnh 1 សន្និសីទកំពូល AU-EU ឯកភាពអំពីផែនការបន្ទាន់អំពីជនអន្តោប្រវេសន៍នៅលីប៊ី

(VOVworld) – នាថ្ងៃទី ៣០ វិច្ឆិកា សហភាពអឺរ៉ុប (EU) អ.ស.ប. និងសហភាពអាហ្វ្រិក (AU) បានឯកភាពអំពីផែនការបន្ទាន់មួយសំដៅបំផ្លាញចោលខ្សែបណ្តាញជួញដូរមនុស្សខុសច្បាប់និងបញ្ជូនជនអន្តោប្រវេសន៍ដែលមិនទទួលបានសិទ្ធិជ្រកកោនវិលត្រឡប់នមកប្រទេសវិញ។ ផែនការលំអិតត្រូវបានបារាំងនាំយកពិភាក្សានៅសន្និសីទក្នុងក្របខ័ណ្ឌសន្និសីទកំពូល AU-EU ដែលកំពុងប្រព្រឹត្តទៅនៅរដ្ឋធានី Abijan ប្រទេស Cote d’Ivoire ដោយមានការចូលរួមរបស់ថ្នាក់ដឹនាំរបស់ EU រួមជាមួយតំណាងនៃរដ្ឋាភិបាលរបស់ប្រទេសឆាត Niger ម៉ារ៉ុក សាធារណរដ្ឋកុងហ្គោនិងលីប៊ី។ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានឲ្យដឹងថា៖ ផែនការពោលខាងលើមានការបង្កើតកំលាំងប្រយុទ្ធមួយដែលមានប៉ូលីសនិងស្ថាប័នចារកម្មអឺរ៉ុបនិងអាហ្វ្រិក។ កំលាំងនេះនឹងសហការក្នុងការចាប់ខ្លួនជនជាប់សង្ស័យក្នុងការជួញដូរមុស្សហើយបំផ្លាញចោលខ្សែបណ្ដាញរបស់ពួកគេនិងរាំងស្កាត់ការផ្តល់ហិរញ្ញវត្ថុសំរាប់អង្គការភេរវកម្ម។ រីឯខ្លួនវិញ រដ្ឋាភិបាលលីប៊ីឯកភាពអនុញ្ញតិឲ្យបណ្ដាស្ថាប័នរបស់ អ.ស.ប. ទាក់ទងជាមួយទីជំរំជនអន្តោប្រវេសន៍ដែលប្រទេសនេះកំពុងត្រួតពិនិត្យ។ ក្នុងពេលនោះ EU  ទទួលការស្រុះចិត្តគំនិតជួយឧបត្ថម្ភសំរាប់ដំណើរវិលត្រឡប់មកស្រុកកំណើតវិញចំពោះជនអន្តោប្រវេសន៍លីប៊ី។ ក្នុងករណីដែលជនអន្តោប្រវេសន៍នោះមិនពោរពេញលក្ខ័ណជ្រកកោនគេនឹងត្រូវបានបញ្ជូនទៅសាធារណៈរដ្ឋឆាតនិង Niger មុនពេលរៀបចំទីលំនៅថ្មីសំរាប់គេនៅប្រទេសទី ៣ នៅអឺរ៉ុបឬនៅតំបន់ដទៃ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ