|
ទិដ្ឋភាពនៃសន្និសីទកំពូល AU (រូបថតៈ AFP/TTXVN) |
(VOVworld)-សន្និសីទកំពូលលើកទី២២របស់សហភាពអាហ្វ្រិក(AU)នាថ្ងៃទី ៣០ មករាបានប្រារព្វឡើងជាផ្លូវការនៅទីស្នាក់ការរបស់ AU ប្រចាំនៅ Addis Ababa ជា
រដ្ឋធានីរបស់ Ethiopia ដោយសេចក្តីប្រកាសថា ឆ្នាំ២០១៤ជាឆ្នាំ កសិកម្មនិងសន្តិ
សុខស្បៀងអាហាររបស់អាហ្វិ្រក។ ក្នុងរយៈពេល២ថ្ងៃធ្វើការតំណាងនៃប្រទេសជា
សមាជិក AU ចំនួន៥៤ បានប្រមូលផ្តុំពិភាគ្សាអំពីយុទ្ធ សាស្រ្តនិងវិធានការសំដៅ
នាំខឿនសេដ្ឋកិច្ចពោពេញទៅដោយសក្តានុភាព របស់អាហ្វិ្រកក្លាយទៅជាកម្លាំង
ពលំសំដៅបំរើកិច្ចការអភិវឌ្ឍន៍លើគ្រប់វិស័យ ដ៏ចីរភាព។
ថ្លែងមតិក្នុងសន្និសីទ ប្រធាន AU និងជានាយករដ្ឋមន្រ្តីម្ចាស់ផ្ទះលោក
Hailemariam Desalegn បានសម្តែងនូវក្តីព្រួយបារម្មណ៌អំពី ជំលោះថ្មីលើទ្វីអាហ្វិ្រក
នេះ ពិសេសលើស៊ូដង់ខាងត្បូង និងសាធារណៈរដ្ឋ អាហ្វ្រិកកណ្តាល ដែលឆះឥទ្ធិ
ពលទៅលើប្រជាជនស៊ីវិលរាប់លាននាក់ និង កំរៀមគំហែងខឿនសេដ្ឋកិច្ច និងសន្តិ
សុខរបស់តំបន់ផងដែរ៕