សន្និសីទកំពូល Balkan ខាងលិចលើកទី៤នៅអ៊ីតាលី

(VOVWORLD) - សន្និសីទលើកនេះផ្តោតការ ពិភាក្សាលើវិធានការជាក់ស្ដែងសំដៅបង្កើនកិច្ចសហប្រតិបតិ្តការនិងជំរុញថែមទៀតដំណើរការចូលរួម EU របស់បណ្ដាប្រទេសនិងតំបន់ដែនដីនៅ Balkan ខាង លិច។
សន្និសីទកំពូល Balkan ខាងលិចលើកទី៤នៅអ៊ីតាលី - ảnh 1 នាយករដ្ឋមន្រ្តីអ៊ីតាលី Paolo Gentiloni និងអធិការបតីអាល្លឺម៉ង់ Angela Merkel ចូលរួមសន្និសីទ (រូបថត៖AFP/TTXVN)

(VOVworld) - សន្និសីទកំពូល Balkan ខាងលិច លើកទី៤ បានប្រព្រឹត្តទៅនាថ្ងៃ ទី១២ កក្កដា នៅទីក្រុង Trieste របស់អ៊ីតាលី។សន្និសីទលើកនេះផ្តោតការ ពិភាក្សាលើវិធានការជាក់ស្ដែងសំដៅបង្កើនកិច្ចសហប្រតិបតិ្តការនិងជំរុញថែមទៀតដំណើរការចូលរួម EU របស់បណ្ដាប្រទេសនិងតំបន់ដែនដីនៅ Balkan ខាង លិច។បញ្ចប់សន្និសីទ ប្រទេសម្ចាស់ផ្ទះអ៊ីតាលីបានចេញសេចក្ដីថ្លែងការណ៍ក្នុង នោះសង្កត់ធ្ងន់ថា អនាគតរបស់ Balkan ខាងលិចស្ថិតនៅ EU។នៅព្រឹត្តិការណ៍ នេះ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel និងប្រធានាធិបតីបារាំង លោក Emmanuel Macron សុទ្ធតែគាំទ្រការដែល Balkan ខាងលិចខិតមកជិត ថែមទៀតជាមួយ EU ព្រមទាំងសង្កត់ធ្ងន់ទៅលើការតភ្ជាប់ មិនអាចឃ្លាតពីគ្នា ដោយទាក់ទិនដល់ស្ថិរភាពនយោបាយរបស់ភាគីទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ