សន្និសីទកំពូល EU ប្រារព្ធឡើងនៅទីក្រុងព្រុចស៊ែល
(VOVWORLD) - នារសៀលថ្ងៃទី២២ មិថុនា សន្និសីទកំពូលរបស់សហភាពអឺរ៉ុប (EU) បានប្រារព្ធឡើងនៅរដ្ឋធានីព្រុចស៊ែលរបស់ ប៊ែលហ្សិក ក្នុងការខំប្រឹងប្រែង ពង្រឹងការជឿទុកចិត្តរបស់ប្រទេសសមាជិកនានា ក្នុងកាលៈទេសៈដែលលទ្ធផល នៃការបោះឆ្នោតប្រធានាធិបតីបារាំងបានអះអាងនូវជ័យជំនះរបស់ភាគីគាំទ្រទ្វីបអឺរ៉ុប ហើយដំណើរការចរចារជាមួយអង់គ្លេសស្ដីពី Brexit បានចាប់ផ្ដើមតាម គំរោង។
EU កំពុងខំប្រឹងប្រែងដើម្បីឯកភាពក្នុងប្លុកនេះ (រូបថត៖Jacques Delors Institute) |
(VOVworld) - នារសៀលថ្ងៃទី២២ មិថុនា សន្និសីទកំពូលរបស់សហភាពអឺរ៉ុប (EU) បានប្រារព្ធឡើងនៅរដ្ឋធានីព្រុចស៊ែលរបស់ប៊ែលហ្សិក ក្នុងការខំប្រឹងប្រែង ពង្រឹងការជឿទុកចិត្តរបស់ប្រទេសសមាជិកនានា ក្នុងកាលៈទេសៈដែលលទ្ធផល នៃការបោះឆ្នោតប្រធានាធិបតីបារាំងបានអះអាងនូវជ័យជំនះរបស់ភាគីគាំទ្រទ្វីបអឺរ៉ុប ហើយដំណើរការចរចារជាមួយអង់គ្លេសស្ដីពី Brexit បានចាប់ផ្ដើមតាម គំរោង។ថ្លែងមតិមុននឹងប្រារព្ធសន្និសីទនេះ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk បានឲ្យដឹងថា EU មានមូលហេតុជាច្រើនដើម្បីសង្ឃឹមទៅលើស្មារតីសុទិដ្ឋិនិយម នាពេលខាងមុខ។លោកបាននាំចេញមូលហេតុនានាដូចជា កំណើនសេដ្ឋកិច្ច ចាប់ផ្ដើមស្ដារឡើងវិញ អត្រាគ្មានការងារធ្វើថយចុះ ការទទួលបានកិច្ចព្រមព្រៀង ស្ដីពីបញ្ហាបំណុលរបស់ក្រិកនិងបរាជ័យរបស់លទ្ធិប្រជានិយមក្នុងការបោះឆ្នោតនៅប្រទេសសមាជិកសំខាន់មួយចំនួនរបស់ EU។លោក Tusk ក៏បានសំដែងក្ដី សង្ឃឹមថា អង់គ្លេសនឹងផ្លាស់ប្ដូរសេចក្ដីសំរេចហើយបន្តស្នាក់នៅ EU ផងដែរ៕