សន្និសីទកំពូល EU ពិចារណាបង្កើនបទដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង

(VOVWORLD) - សហភាពអឺរ៉ុប (EU) នឹងពិចារណាបណ្ដាបទដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើងដោយកម្មវិធីអាវុធគ្រាប់មីស៊ីលនិងនុយក្លេអ៊ែរនៃប្រទេសនេះ។
សន្និសីទកំពូល EU ពិចារណាបង្កើនបទដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង - ảnh 1សន្និសីទកំពូល EU ពិចារណាបង្កើនបទដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង 

(VOVworld) – សហភាពអឺរ៉ុប (EU) នឹងពិចារណាបណ្ដាបទដាក់ទណ្ឌកម្មទៅលើកូរ៉េ ខាងជើងដោយកម្មវិធីអាវុធគ្រាប់មីស៊ីលនិងនុយក្លេអ៊ែរនៃប្រទេសនេះ។ តាមទីភ្នាក់ងារ សារព័ត៌មាន AFP ថ្នាក់ដឹកនាំបណ្ដាប្រទេសជាសមាជិក  EU ដែលបានចូលរួម សន្និសីទកំពូលនៃប្លុកនេះនៅទីក្រុង Brussels បែលហ្ស៊ីកក្នុងរយៈពេលពីថ្ងៃទី ១៩ និងទី ២០ តុលា នឹងឯកភាពគាំទ្រវិធានការថ្មីដែលតឹងរឹងជាងបើប្រៀបនឹងបទដាក់ទណ្ឌកម្មរបស់ អ.ស.ប. ព្រមទាំង ព្រមានព្យុងយ៉ាងថា៖ បទដាក់ទណ្ឌកម្មទាំងនេះអាចត្រូវបានអនុវត្ត។ តាមគំរោងសេចក្តីថ្លែងការណ៍ដែលនឹងត្រូវបាននាំចេញបន្ទាប់ពីសន្និសីទកំពូលថា៖ ទង្វើនាពេលថ្មីៗនេះរបស់កូរ៉េខាងជើងគឺមិនអាចទទួលយកបានឡើយដែលកំពុងបង្កឡើងការគំរាមកំហែងទៅលើឧបទ្វីបកូរ៉េនិងតំបន់ជុំវិញ។ ក្រុមប្រឹក្សាអឺរ៉ុបនឹងពិចារណាការតបតខ្លាំងថែមទៀតក្នុងការពិគ្រោះយោបល់ចំពោះដៃគូនានាហើយ EU នឹងបន្តសហការជាមួយប្រទេសទី ៣ ដើម្បីដាស់តឿនការអនុវត្តបទដាក់ទណ្ឌកម្មនៃប្លុកនេះដ៏ពេញលេញ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ