សន្និសីទកំពូល EU ពិភាក្សាអំពីផលវិបាកដោយ Brexit


សន្និសីទកំពូល EU ពិភាក្សាអំពីផលវិបាកដោយ Brexit - ảnh 1
សន្និសីទកំពូល EU ពិភាក្សាអំពីផលវិបាកដោយ Brexit (Image: VNA)

(VOVworld) – នាថ្ងៃទី ២៨ មិថុនា សហភាពអឺរ៉ុប (EU)​ បានចាប់ផ្តើមសន្និសីទកំពូល
ដែល ប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ​គឺថ្ងៃទី ២៨ ​និងទី ២៩ មិថុនា នៅទីក្រុង Brussels
 បែលហ្ស៊ីក ដើម្បីពិភាក្សាអំពីផលវិការដោយការចាកចេញពី EU របស់អង់គ្លេស ឬហៅ
ថា Brexit។ ចូលរួមសម័យប្រជុំចុងក្រោយនៅសន្និសីទកំពូលលើកនេះក្នុងឋានៈជាថ្នាក់
ដឹកនាំរបស់ប្រទេសជាសមាជិក EU នាថ្ងៃទី ២៨ មិថុនា នាយករដ្ឋមន្ត្រីអង់គ្លេស
លោក David Cameron  បានអះអាងថា៖ អង់គ្លេសនិង EU  គប្បីរក្សាទំនាក់ទំនង
សេដ្ឋកិច្ចជិតស្និតបំផុតដែល អាចក្នុងនោះ កត្តាសំខាន់ដើម្បីអនុវត្តប្រការនេះគឺ
កំណែទម្រង់។ តាមលោក ច្បាប់នេះ គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុដែល
ធ្វើឲ្យប្រជាពលរដ្ឋអង់គ្លេសសម្រេចចាក ចេញពីដំបូលអឺរ៉ុប។ លោក Cameron ក៏បាន
ប្រកាសអំពីសេចក្តីសម្រេចលាលែងពី ដំណែងរបស់ខ្លួនព្រមទាំងកាលបរិចេ្ចទដើម្បី
ប្រទេសអង់គ្លេសមានអ្នកបន្តគឺខែកញ្ញាខាងមុខ។​ នាយករដ្ឋមន្ត្រី  David Cameron
 បដិសេធសំណូមពររបស់បណ្ដាថ្នាក់ដឹកនាំផ្សេងៗអំពី ការចាប់ផ្តើមដំណើរនាំអង់គ្លេស
ចេញពី EU ហើយចាត់ទុកថា៖ នេះគឺជាភារកិច្ចរបស់នាយក រដ្ឋមន្ត្រីជាបន្តរបស់
អង់គ្លេស។ នាថ្ងៃទី ២៩ មិថុនា EU បានដំណើរកិច្ចប្រជុំទី ២ ដោយមាន ការចូល
រួមរបស់ថ្នាក់ដឹកនាំ EU ចំនួន ២៧ រូបសំដៅពិភាក្សា​អំពីកំណែទម្រង់ចាំបាច់ក្នុង
ប្លុក ដើម្បីរក្សាឯកភាពក្នុង EU៕

ប្រតិកម្មទៅវិញ

ផ្សេងៗ