សន្និសីទកំពូល EU – អ៊ុយក្រែន


សន្និសីទកំពូល EU – អ៊ុយក្រែន - ảnh 1
សន្និសីទកំពូល EU – អ៊ុយក្រែន (Image: VNA)

(VOVworld) – សន្និសីទកំពូលសហភាពអឺរ៉ុប (EU) - អ៊ុយក្រែនបានប្រព្រឹត្តទៅ
នាថ្ងៃទី ២៧ មេសា នៅរដ្ឋធានី Kiev ដោយមានការចូលរួមរបស់ប្រធានាធិបតី
អ៊ុយក្រែន លោក Petro Poroshenko ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោក
Jean-Claude Juncker និងប្រធានក្រុមប្រឹក្សារអឺរ៉ុប លោក Donald Tusk។ សេចក្តី
ថ្លែងការណ៍រួម ដែលត្រូវបាននាំចេញបន្ទាប់ពីសន្និសីទលើកនេះបានឲ្យឃើញ
ថា៖ តំបន់ពាណិជ្ជកម្ម សេរី​ (FTA) រវាងអ៊ុយក្រែនជាមួយ EU នឹងចូលជាធរមាន
ចាប់ពីថ្ងៃទី ១ មករា ឆ្នាំ ២០១៦។ សន្និសីទកំពូលរំលឹកថា៖ ការចាប់ផ្តើម
កំណែទម្រង់មានអត្ថន័យសម្រេចដោយឈរលើទស្សនៈសមាហរណកម្ម
នយោបាយនិងសេដ្ឋកិច្ចរបស់អ៊ុយក្រែនជាមួយ EU។ សេចក្តីថ្លែងការណ៍
រួមពោលខាងលើក៏បានគាំទ្របណ្ដាវិធានការណ៍កែទម្រង់ ដំបូងដែលអ៊ុយក្រែន
អនុវត្តលើវិស័យស្នូល ជាពិសេសគឺ៖ ការធ្វើវិសោធនកម្មរដ្ឋធម្ម នុញ្ញ ការបែង
ចែកសិទ្ធិអំណាច ការប្រឆាំងនឹងអំពើពុករលួយ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ