សន្និសីទកំពូល EU៖សហប្រតិបត្តិការនៅក្នុងប្លុកនិងសំរេចគោលនយោបាយកិច្ចការបរទេស

សន្និសីទកំពូល EU៖សហប្រតិបត្តិការនៅក្នុងប្លុកនិងសំរេចគោលនយោបាយកិច្ចការបរទេស - ảnh 1
ប្រធាន EU លោក Donald Tusk (កណ្ដាល) ប្រធានគណៈកម្មាធិការអឺរ៉ុបលោក Jean-Claude Juncker (ខាងស្ដាំ)និងនាយករដ្ឋមន្រ្តីហូល្លង់លោក Mark Rutte នៅសន្និសីទកំពូល​ EU កាលពីខែមិថុនាឆ្នាំ២០១៦ (រូបថត៖Xinhua/TTXVN)

(VOVworld) - សន្និសីទកំពូលសហភាពអឺរ៉ុប (EU) ប្រព្រឹត្តទៅនាថ្ងៃទី១៥ ធ្នូ នៅ
ទីក្រុងព្រុចស៊ែលរបស់ប៊ែលហ្សិក ប្រមូលផ្ដុំលើការពិចារណាពីបញ្ហាសំខាន់បំផុត
ទាក់ទិនដល់គោលនយោបាយក្នុងប្លុកដូចជា៖វិធានការដើម្បីដោះស្រាយវិបត្តិជន
ចំណាកស្រុក យុទ្ធសាស្ត្រសន្តិសុខ កំណើនសេដ្ឋកិច្ច ការងារធ្វើសំរាប់យុវជន
អង់គ្លេសចាកចេញពី EU (Brexit) ហើយក្នុងគោលនយោបាយកិច្ចការបរទេស នឹង
នាំចេញសេចក្ដីសំរេចស្ដីអំពីការពន្យាពេលបទដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើ
រុស្ស៊ី។ថ្នាក់ដឹកនាំប្រទេសសមាជិក EU នានានឹងពិភាគ្សាអំពីបញ្ហាបង្កើនកិច្ចសហ
ប្រតិបតិ្តការ EU លើវិស័យសន្តិសុខនិងការពារជាតិ។ចំពោះគោលនយោ បាយកិច្ច
ការបរទេស ថ្នាក់ដឹកនាំអឺរ៉ុបនឹងនាំចេញទស្សនៈចុងក្រោយស្ដីអំពីកិច្ច ព្រមព្រៀង
តភ្ជាប់ EU-អ៊ុយក្រែនសំដៅបើកផ្លូវសំរាប់ការអនុម័តលើឯកសារនេះ។ក្រោយនោះ
 EU នឹងសំរេចលើការពន្យាពេលបទដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ច ប្រឆាំងរុស្ស៊ីដែរ
ឬអត់ទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ