សន្និសីទកំពូល G-20 បើកជាផ្លូវការនៅរុស្ស៊ី

សន្និសីទកំពូល G-20 បើកជាផ្លូវការនៅរុស្ស៊ី - ảnh 1
សន្និសីទកំពូលក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេចចេញ (G-20) បានបើកជាផ្លូវការនៅទីក្រុង St.Petersburg រុស្ស៊ី។ (Image: Vietnam+)

(VOVworld) – ក្នុងកាលៈទេសៈ អាមេរិកនិងបណ្ដាប្រទេសលោកខាងលិចត្រៀម រៀបចំឲ្យការវាយប្រហារតម្រង់ទៅលើស៊ីរី សេដ្ឋកិច្ចសកលនៅជួបការលំបាកជា
ច្រើន សន្និសីទកំពូលក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេចចេញ  
(G-20) បានបើកជាផ្លូវការនៅទីក្រុង St.Petersburg រុស្ស៊ី។ មុននេះ ក្រុមបណ្ដាខឿន
សេដ្ឋកិច្ចទើបនឹងលេចចេញជួរមុខលើសកលលោក BRICS ក៏បានដំណើរការកិច្ច
ប្រជុំសំដៅឯកភាពអំពីរបៀបទាក់ទងផ្ទាល់ដល់បណ្ដាបញ្ហាដ៏ស្មុគស្មាញនៅសន្និ
សីទ G-20។ ក្នុងកិច្ចប្រជុំ បណ្ដាប្រទេសជាសមាជិក BRICS​ បានសន្យារួមវិភាគ
ទានប្រាក់ចំនួន ១ សែនលាន ដុល្លាអាមេរិក ចូលក្នុង មូលនិធិរូបីយវត្ថុសំដៅ
ស្ថិរភាពទីផ្សាររូបីយវត្ថុនានា។ ក្នុងថ្ងៃធ្វើការទី​ ១ ភាគី នានាពិភាក្សាអំពីស្ថានភាព
សេដ្ឋកិច្ចសកល។ តាមគំរោង សន្និសីទកំពូល G-20 នឹងចេញសេចក្តីថ្លែងការរួម
របស់បណ្ដាថ្នាក់ដឹកនាំ G-20 ដែលសម្តែងនូវការយក ចិត្តទុកដាក់របស់បណ្ដា
ប្រទេសជាសមាជិក G-20 ក៏ដូចជា យន្តការជាក់ស្តែង ដើម្បីបន្តសហប្រតិបត្តិការ
ក្នុងការជំរុញកំណើនសេដ្ឋកិច្ចឲ្យបានខ្លាំងក្លាជាង ស្ថិរភាពនិងតុល្យភាពជាងទៀត។
ក្រៅពីនោះ បណ្ដាជំនួបជាន់ខ្ពស់ផ្សេងៗទៀតនឹងប្រព្រឹត្តទៅនៅខាងក្រៅសន្និសីទ។
ជាពិសេស គឺជំនួបរវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ជាមួយសមភាគី
អាមេរិក លោក Barack Obama។ សាធារណៈមតិអន្តរជាតិ

យកចិត្តទុកដាក់ជាច្រើនដល់ខ្លឹមសារទាក់ទិនដល់ស្ថានភាពវិបត្តិនៅស៊ីរី ក្នុងជំនួបពោលខាង លើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ