សន្និសីទកំពូល G-20 បានបញ្ចប់នៅទីក្រុង St.Petersburg រុស្ស៊ី

សន្និសីទកំពូល G-20 បានបញ្ចប់នៅទីក្រុង St.Petersburg រុស្ស៊ី - ảnh 1
សន្និសីទកំពូល G-20 បានបញ្ចប់នៅទីក្រុង St.Petersburg រុស្ស៊ី (Image: Vietnam+)

(VOVworld) – សន្និសីទកំពូលក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេចចេញ
 G-20 បានបញ្ចប់នាថ្ងៃទី ៦ កញ្ញា នៅទីក្រុង St.Petersburg រុស្ស៊ី ដោយមានការអនុម័ត
លើសេចក្តីថ្លែងការរួមនិងផែនការធ្វើសកម្មភាព St.Petersburg។ ក្នុងសេចក្តីថ្លែងការរួម បណ្ដាថ្នាក់ដឹកនាំ G-20 បានព្រមានថា៖ ការផ្លាស់ប្តូរគោលនយោបាយហិរញ្ញវត្ថុត្រូវ
អនុវត្តប្រកបដោយប្រុងប្រយ័ត្ននិងមានការគួបផ្សំយ៉ាងច្បាស់លាស់។ ផែនការធ្វើ
សកម្មភាព St.Petersburg បានផ្តោតទៅលើការធានាកំណើនសេដ្ឋកិច្ចចីរភាព ក៏ដូចជា
ការងារធ្វើ ផែនការវិនិយោគក្នុងរយៈពេលយូរអង្វែង ការអនុវត្តការកែទម្រង់ការកំណត់
ហិរញ្ញវត្ថុនិងការហូតពន្ធ។ បណ្ដាថ្នាក់ដឹកនាំក៏បានឯកភាពអំពីការលុបចោលលទ្ធិគាំពារ
ពាណិជ្ជកម្មដល់ឆ្នាំ ២០១៦។ ក៏ក្នុងសន្និសីទកំពូលលើកនេះ​ ក្រុមបណ្ដាខឿនសេដ្ឋកិច្ច
ទើបនឹងលេចចេញ BRICS បានឯកភាពអំពីការបង្កើតមូលនិធិទុកបម្រងរូបីយប័ន្ធមួយ
ដែលមានកំលៃ ១០០ ពាន់លាន ដុល្លាអាមេរិក ដើម្បីទប់ទល់នឹងវិបត្តិជញ្ជីងទូទាត់ប៉ុន្តែ
មិនទាន់អនុ័តលើយន្តការសកម្មភាពរបស់មូលនិធិពោលខាងលើទេ។ មុននោះ
យុទ្ធសាស្ត្រអភិឌ្ឍន៍ St.Petersburg ក៏ត្រូវបានអនុម័តផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ