|
សន្និសីទកំពូល G-20 លើកទី៧បានបើក។ |
VOV-នាថ្ងៃទី១៨មិថុនាសន្និសីទកំពូលលើកទី៧របស់ថ្នាក់ដឹកនាំក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេចចេញ (G-20) បានបើកនៅមណ្ឌល
សំរាកលំហែកាយឆ្នេរសមុទ្រ Los Cabos របស់ម៉ិកស៊ិច។នៅសន្និសីទលើក
នេះដំណាងរបស់ខឿនសេដ្ឋកិច្ចចំនួន២០នឹងផ្ដល់អាទិភាពពិភាគ្សាអំពីការ
ជំរុញកំណើននិងបង្កើតការងារធ្វើក្នុងកាលៈទេសៈសេដ្ឋកិច្ចសកលកំពុង ទ្រាំទ្រនឹងការជិះឥទ្ធពលអសកម្មរបស់វិប័ត្តបំណូលសាធារណៈអឺរុប។
ក្នុងការពិភាគ្សានៅ Los Cabos បណ្ដាថ្នាក់ដឹកនាំ G-20 ក៏នឹងអះអាងបង្កើន ចំនួនទុនទ្វេដងរបស់មូលនិធិរូបីយវត្ថុពិភពលោកដោយខ្ទង់កំចីជាប្រាក់ ប្រមាណ៤៣០ពាន់លានដុល្លារអាមេរិកសំរាប់អង្គការហិរញ្ញវត្ថុនេះ។ តាមគំរោងបញ្ចប់សន្និសីទបណ្ដាថ្នាក់ដឹកនាំ G-20 នឹងអនុម័ត្តលើផែនការ
សកម្មភាព Los Cabos ដោយការសន្យាជំរុញកំណើនសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ក្នុងពេលនៅតែអះអាងថានឹងប្តេជ្ញាចិត្តបន្ថយការខាតបង់ថវិការរដ្ឋ៕