សន្និសីទកំពូល G-20 សង្កត់ធ្ងន់ទៅលើសារប្រឆាំងភេរវកម្ម


សន្និសីទកំពូល G-20 សង្កត់ធ្ងន់ទៅលើសារប្រឆាំងភេរវកម្ម - ảnh 1
សន្និសីទកំពូល G-20 សង្កត់ធ្ងន់ទៅលើសារប្រឆាំងភេរវកម្ម (Image: VNA)

(VOVworld) – សន្និសីទកំពូលបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹង
លេច​ចេញជួរមុខលើពិភពលោក (G-20) លើកទី ១០ បានបើកជាផ្លូវការ
នៅទីក្រុង Antalya ប្រទេសទួរគី។ មុនពេលពិធីបើកសន្និសីទលើកនេះ
ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានប្រកាសសារប្រឆាំង
យ៉ាងពេញទំហឹងមួយ ទៅនឹងលិទ្ធិភេរវកម្ម។ ក្នុងពង្រាងសេចក្តីថ្លែងការ
ណ៍របស់ G-20 ថ្នាក់ដឹកនាំបណ្ដាប្រទេសជាសមាជិកបានព្រមានពីការ
គំរាមកំហែងដែលកាន់តែរីករាលដាលរបស់ភេរវករបរទេស។ បណ្ដាថ្នាក់
ដឹកនាំ G-20 បានអះអាងនឹងចែករំលែកព័ត៌មានចារកម្មបង្កើនការត្រួត
ពិនិត្យខ្សែព្រំដែននិងសន្តិសុខអាកាសចរណ៍ដើម្បីរាំងស្កាត់ភេរវករធ្វើ
ដំណើរពីប្រទេសមួយទៅប្រទេសមួយ។ ក្រៅពីនោះ ថ្នាក់ដឹកនាំ G-20
 គ្រប់រូបក៏បានសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្តប្រឆាំងនឹងអំពើហ្សឹងសារ
និយមហើយទប់ទល់នឹងគ្រោះ អាសន្នដែលភេរវករប្រើប្រាស់អ៊ីនធឺណែត
ដើម្បីញុះញុងនិងប្រមូលកំលាំង។ ក្នុង ២ ថ្ងៃធ្វើការបណ្ដាថ្នាក់ដឹកនាំ G-20
បានពិភាគ្សាអំពីបញ្ហាសេដ្ឋកិច្ចសំខាន់ៗ ក្នុងនោះ​មានកំណើនសេដ្ឋកិច្ច
ការងាធ្វើនិងការវិនិយោគក៏ដូចជាបទកំណត់ស្តីពីហិរញ្ញវត្ថុ។ សាធារណៈ
មតិអន្តរជាតិកំពុងសង្ឃឹមថា៖បណ្ដាអ្នកប្រមុខខឿនសេដ្ឋកិច្ចជួរមុខលើ
ពិភពលោកទទួលបានកិច្ចព្រមព្រៀងនិរន្តភាពមួយសំដៅសម្រេចបាន
ភារកិច្ចរបស់ G-20 ក្នុងការជំរុញកំណើនសេដ្ឋកិច្ចឲ្យបានខ្លាំងក្លាលើ
ពិភពលោក៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ