សន្និសីទកំពូល G7 ពិភាក្សាអំពីបញ្ហាសំខាន់ៗលើពិភពលោក
|
សន្និសីទកំពូល G7 ពិភាក្សាអំពីបញ្ហាសំខាន់ៗនលើពិភពលោក (Image: VNA) |
(VOVworld) - តាមគំរោង ក្នុងរយៈពេល ២ ថ្ងៃធ្វើការនៅភាគខាងត្បូងអាល្លឺ
ម៉ង់ បណ្ដាថ្នាក់ដឹកនាំក្រុមប្រទេសឧស្សាហកម្មជួរមុខលើពិភពលោក (G7) បានប្រមូលផ្តុំការពិភាក្សាអំពីខ្លឹមសារស្នូលមួយចំនួនរួមមាន៖ ការជំរុញកំណើន
សេដ្ឋកិច្ចសកល ការបង្ការប្រឆាំងនឹងបំរ៉ែបំរួលអាកាសធាតុ ការជួយ ឧតបត្ថម្ភ
អភិវឌ្ឍន៍ កិច្ចការពារសុខភាពរបស់សហគមន៍និងការប្រយុទ្ធប្រឆាំងនឹង
ភេរវកម្ម។ ក្រៅពីនោះ G7 ក៏បានពិភាក្សាដើម្បីស្វែងរកដំណោះស្រាយសំរាប់ ជំលោះក្តៅគគុកលើសកលលោក ទៀតផង។ តាមរបៀបវារៈ សម័យប្រជុំដំបូង
នៃបណ្ដាថ្នាក់ដឹកនាំ G7 នឹងប្រព្រឹត្តទៅនាយប់ថ្ងៃទី ៧ មិថុនា តាមម៉ោងវៀតណាម ។ នាយប់ថ្ងៃដដែល អធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងជួបសន្ទនាជាមួយ ប្រធានាធិបតីអាមេរិក លោក Barack Obama។ នាថ្ងៃទី ៨ មិថុនា ថ្នាក់ដឹកនាំ G7 នឹងជួបធ្វើការជាមួយអ្នកប្រមុខរបស់ អ.ស.ប. ធនាគារពិភពលោក និងអង្គការ
ពាណិជ្ជកម្មពិភពលោក ជាដើម៕