សន្និសីទកំពូល GCC បញ្ចប់មុនពេលកំណត់ដោយសារការខ្វែងគំនិតផ្ទៃក្នុង

(VOVWORLD) - នាថ្ងៃទី៥ ធ្នូ ព្រះមហាក្សត្រគុយវ៉ែត Sheikh Sabah al Ahmad al Sabah បានប្រកាសបញ្ចប់មុនពេលកំណត់សន្និសីទកំពូលលើកទី៣៨របស់ក្រុមប្រឹក្សាសហប្រតិបតិ្តការតំបន់ឈូងសមុទ្រពែក្ស (GCC) តែប៉ុន្មានម៉ោងក្រោយពី សន្និសីទគ្រោងនឹងអូសបន្លាយក្នុងរយៈពេល២ថ្ងៃនេះប្រារព្ធឡើងនៅគុយវ៉ែត។ 

សន្និសីទកំពូល GCC បញ្ចប់មុនពេលកំណត់ដោយសារការខ្វែងគំនិតផ្ទៃក្នុង - ảnh 1ព្រះមហាក្សត្រគុយវ៉ែត Sheikh Sabah al Ahmad al Sabah (រូបថត៖ AFP/TTXVN) 

សេចក្ដីសំរេចរបស់ព្រះមហាក្សត្រ Sheikh Sabah ត្រូវបានធ្វើឡើងក្រោយ ពី អេមីរ៉ាតអារ៉ាប់រួម (UAE) មុននោះ នាថ្ងៃដដែល ជូនដំណឹងថា ខ្លួនទទួលបាន កិច្ចព្រមព្រៀងសហប្រតិបតិ្តការដោយឡែកជាមួយអារ៉ាប់ប៊ីសាអូឌីត ដែលមិន ទាក់ទិនដល់ GCC ឡើយ។ មូលហេតុមួយទៀតគឺ ដោយសារប្រទេសអារ៉ាប់ ចំនួន៣ដែលកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយកាតារួមមានអារ៉ាប់ប៊ីសាអូឌីត UAE និងបារ៉ែនត្រឹមតែបញ្ជូនតំណាងថ្នាក់ជាន់ទាបទៅចូលរួម ខណៈដែលព្រះ មហាក្សត្រកាតា Sheikh Tamim bin Hamad al Thani បានទៅចូលរួមសន្និសីទ GCC៕

ប្រតិកម្មទៅវិញ

ផ្សេងៗ