សន្និសីទកំពូល G៧៖ ថ្នាក់ដឹកនាំបណ្ដាប្រទេសចេញសេចក្ដីថ្លែងការណ៍រួមស្ដីពីបញ្ហានានាអន្តរជាតិនានា

(VOVWORLD) - សន្និសីទកំពូលក្រុមបណ្ដាប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ (G៧) បានចេញសេចក្ដីថ្លែងការណ៍រួម ដែលក្នុងនោះផ្ដោតសំខាន់ទៅលើបញ្ហា ធំៗជាច្រើនដូចជាស្ថានភាពនៅឧបទ្វីបកូរ៉េ ពាណិជ្ជកម្ម បម្រែបម្រួលអាកាស ធាតុនិងស្ថានភាពនៅសមុទ្រខាងកើត។
សន្និសីទកំពូល G៧៖ ថ្នាក់ដឹកនាំបណ្ដាប្រទេសចេញសេចក្ដីថ្លែងការណ៍រួមស្ដីពីបញ្ហានានាអន្តរជាតិនានា - ảnh 1ថ្នាក់ដឹកនាំក្រុម G៧ (រូបថត៖AFP/TTXVN) 

(VOVworld) - ក្រោយរយៈពេល២ថ្ងៃប្រជុំនៅទីក្រុង Taormina លើកោះ Sicily ប្រទេសអ៊ីតាលីនោះ សន្និសីទកំពូលក្រុមបណ្ដាប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ (G៧) បានចេញសេចក្ដីថ្លែងការណ៍រួម ដែលក្នុងនោះផ្ដោតសំខាន់ទៅលើបញ្ហា ធំៗជាច្រើនដូចជាស្ថានភាពនៅឧបទ្វីបកូរ៉េ ពាណិជ្ជកម្ម បម្រែបម្រួលអាកាស ធាតុនិងស្ថានភាពនៅសមុទ្រខាងកើត។តាមឯកសារពោលខាងលើថា ក្រុម G៧ ត្រៀមខ្លួនជាស្រេចបង្កើនវិធានការដើម្បីទប់ទល់នឹងបញ្ហាស.ប.បកូរ៉េប្រសិនបើព្យុងយ៉ាងមិនលុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ទាក់ទិនដល់បញ្ហាពាណិជ្ជ កម្ម G៧ សន្យាបើកទ្វារទីផ្សារហើយប្រឆាំងលទ្ធិគាំពារនិយម ក៏ដូចជាសកម្មភាព ពាណិជ្ជកម្មមិនសមភាពផងដែរ។

ចំពោះបញ្ហាបម្រែបម្រួលអាកាសធាតុ ប្រទេសមាជិក G៧ ទាំងអស់ លើកលែង តែអាមេរិក បានសន្យាលើការអនុវត្តយ៉ាងឆាប់រហ័សនូវកិច្ចព្រមព្រៀងប៉ារីសស្ដីពី ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។ក្រៅពីនោះ សេចក្ដីថ្លែងការណ៍រួម របស់ G៧ ក៏បានសំដែងការព្រួយបារម្ភអំពីស្ថានភាពនៅសមុទ្រខាងកើតនិង សមុទ្រ Hoa Tung ព្រមទាំងអំពាវនាវឲ្យភាគីទាក់ទិននានាមិនដំណើរការសកម្ម ភាពយោធានៅតំបន់ជំលោះទាំងអស់ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ