សន្និសីទកំពូលEUបានប្រារព្វឡើងដោយមានប្រធានបទក្តៅគគុកជាច្រើន
|
បណ្តាថ្នាក់ដឹកនាំថតរូបក្នុងសន្និសីទ (រូបថតៈ AFP/TTXVN) |
(VOVworld)-សន្និសិទកំពូល EU បានប្រារព្វឡើងនាថ្ងៃទី២៤តុលា នៅទីក្រុង
Brussels របស់បែលហ្សិកដែលកម្មវិធីរបៀបវារៈផ្តោតទៅលើបញ្ហាសេដ្ឋកិច្ច
ពិសេស រឿងចារកម្មអាមេរិកលួចស្តាប់ទូរស័ព្ទរបស់ពលរដ្ឋនិងថ្នាក់ដឹកនាំអឺរ៉ុប។ ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី២៤និងទី២៥តុលា ថ្នាក់ដឹកនាំនៃប្រទេសជាសមាជិក
EUចំនួន២៨ បានប្រមូលផ្តុំ ពិភាក្សាអំពីបណ្តាបញ្ហាសេដ្ឋកិច្ចបច្ចេកវិទ្យាខ្ពស់
កណើនក៏ដូច ជាបញ្ហាសម្ព័ន្ធភាពសេដ្ឋកិច្ចនិងរូបិយវត្ថុរបស់EU ផងដែរ។ ប៉ុន្តែ
ចំពោះព័ត៌មានថា ចារកម្មអាមេរិកបានលួចស្តាប់ទូរស័ព្ទចល័តរបស់អធិការបតី
អាល្លឺម៉ង់ បាននាំ ឲ្យបរិយាកាសក្លាយទៅជាភាពតានតឹងមុននឹងសន្និសីទបាន
ប្រារព្វឡើង។ ថ្លែងមតិក្នុងពិធីបើក ថ្នាក់ដឹកនាំប្រទេសអឺរ៉ុបជាច្រើនបានចាត់
ទុកថា ការដែលអាមេរិកតាមដានទំនាក់ទំនងបុគ្គល របស់ពលរដ្ឋអឺរ៉ុបគឺមិន
អាចទទួលយកបានឡើយ។
ក្នុងថ្ងៃធ្វើការទី២ថ្នាក់ដឹកនាំ EU នឹងពិភាក្សាអំពីបញ្ហាលើកកំពស់ប្រសិទ្ធភាពគោលនយោបាយអន្តោប្រវេស បង្កើនថវិការរដ្ឋសម្រាប់ស្ថាប័នសន្តិសុខព្រំ
ដែន EU និងរបៀបវារៈមួយចំនួនទៀត៕