សន្និសីទកំពូលG២០៖សេចក្ដីថ្លែងការណ៍រួមសង្កត់ធ្ងន់លើបញ្ហាពាណិជ្ជកម្មនិងបម្រែបម្រួលអាកាសធាតុ
(VOVWORLD) - នាថ្ងៃទី៨ កក្កដា សន្និសីទកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចធំបំផុត លើពិភពលោក (G២០) បានបិទបញ្ចប់នៅទីក្រុង Hamburg របស់អាល្លឺម៉ង់។
សន្និសីទ G២០ លើកនេះត្រូវបានចាត់ទុកថា ជាជ័យជំនះចំពោះប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថត៖EPA) |
(VOVworld) - នាថ្ងៃទី៨ កក្កដា សន្និសីទកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចធំបំផុត លើពិភពលោក (G២០) បានបិទបញ្ចប់នៅទីក្រុង Hamburg របស់អាល្លឺម៉ង់។ សន្និសីទបានចេញសេចក្ដីថ្លែងការណ៍រួមដែលបង្ហាញនូវការស្រុះចិត្តគំនិតលើ បញ្ហាសំខាន់ៗដូចជាបញ្ហាពាណិជ្ជកម្មនិងបម្រែបម្រួលអាកាសធាតុ។ក្នុងនោះ សមាជិកចំនួន១៩របស់ G២០ យល់ព្រមជាមួយសេចក្ដីសំរេចរបស់អាមេរិកដែល ដកខ្លួនចេញពីកិច្ចព្រមព្រៀងប៉ារីស២០១៥ស្ដីពីការទប់ទល់នឹងបម្រែបម្រួល អាកាសធាតុ។ក្នុងពេលនោះ អាមេរិកសន្យាថា នឹងសហប្រតិបតិ្តការយ៉ាងស្អិត រមួតដើម្បីជួយឧបត្ថម្ភប្រទេសផ្សេងៗក្នុងការខិតមកជិតនិងប្រើប្រាស់ឥន្ធនៈ ហ្វូស៊ីលប្រកបដោយប្រសិទ្ធភាពនិងស្និទ្ធស្នាលជាមួយបរិស្ថាន ក៏ដូចជាជួយ ឧបត្ថម្ភដំណើការប្រភពថាមពលស្អាតនិងកកើតឡើងវិញផ្សេងៗទៀតផងដែរ។ ចំពោះបញ្ហាពាណិជ្ជកម្ម បណ្ដាថ្នាក់ដឹកនាំបានសន្យាថា នឹងបន្តតស៊ូប្រឆាំងលទ្ធិ គាំពារនិយម ប៉ុន្តែលៃទុកការគោរពចំពោះតួនាទីរបស់ឧបករណ៍ស្វ័យការពារ ដ៏ស្របច្បាប់ក្នុងពាណិជ្ជកម្ម៕