សន្និសីទកំពូលទ្វីបអាមេរិក ២០១៨៖ បណ្ដាប្រទេសសន្យាប្រឆាំងអំពើពុករលួយ
(VOVWORLD) - នាថ្ងៃទី ១៣ មេសា សន្និសីទកំពូលទ្វីបអាមេរិកលើកទី ៨ បានបើកជាផ្លូវ ការនៅរដ្ឋធានី លីម៉ា របស់ប៉េរូ ដោយមានការចូលរួមរបស់អគ្គលេខាធិការ អង្គការបណ្ដាប្រទេសនៅទី្វបអាមេរិក (OAS) លោក Lufs Almagro ក៏ដូចជាមជ្ឈដ្ឋានថ្នាក់ដឹកនាំជួរមុខរបស់ប្រទេសជាសមាជិកចំនួន ៣៥ ផងដែរ។
នាថ្ងៃទី ១៣ មេសា សន្និសីទកំពូលទ្វីបអាមេរិកលើកទី ៨ បានបើកជាផ្លូវ ការនៅរដ្ឋធានី លីម៉ា របស់ប៉េរូ ដោយមានការចូលរួមរបស់អគ្គលេខាធិការ អង្គការបណ្ដាប្រទេសនៅទី្វបអាមេរិក (OAS) លោក Lufs Almagro ក៏ដូចជាមជ្ឈ ដ្ឋានថ្នាក់ដឹកនាំជួរមុខរបស់ប្រទេសជាសមាជិកចំនួន ៣៥ ផងដែរ។ ដោយប្រធានបទ «ការដឹកនាំប្រជាធិបតេយ្យប្រឆាំងអំពើពុករលួយ» អង្គសន្និសីទ ទាំងឡាយប្រមូលផ្តុំពិភាក្សាអំពីវិធានការជាក់ស្តែងក្នុងការបង្ការប្រឆាំងនឹងអំពើ ពុករលួយដែលជាមូលដ្ឋានស្នូលមិនត្រឹមតែរារាំងប្រភពធនធានវិនិយោគនិង ការ អភិវឌ្ឍសេដ្ឋកិច្ច ប៉ុណ្ណោះទេ ថែមទាំង បណ្តាលឲ្យឡើងរាល់វិបត្តិនយោបាយនៅ ប្រទេសជាច្រើនក្នុងតំបន់នាប៉ុន្មានឆ្នាំកន្លងទៅ។ ថ្លែងមតិនៅពិធីបើក ប្រធានាធិ បតីប្រទេសម្ចាស់ផ្ទះ លោក Martin Vizcarra បានអំពានាវឲ្យការបង្កើតសម្ព័ន្ធ ភាពប្រឆាំងអំពើពុករលួយក្នុងតំបន់ ហើយសង្តត់ធ្ងន់ថា៖ នេះជាឱកាសដើម្បី ប្រទេសនានាចែករំលែកបទពិសោធន៍ក៏ដូចជាស្វែងរកវិធានការជាក់ស្តែងក្នុង ការដោះស្រាយការជះឥទ្ធិពលដោយអំពើពុករលួយក្នុងយន្តការប្រជាធិបតេយ្យ ក្នុងការដឹកនាំរបស់រដ្ឋាភិបាលនិងក្នុងការជំរុញអភិវឌ្ឍន៍និរន្តរភាពនៅប្រទេស និមួយៗ៕