សន្និសីទកំពូលនារីសកលលោកលើកទី២៥បានបិទបញ្ចប់

សន្និសីទកំពូលនារីសកលលោកលើកទី២៥បានបិទបញ្ចប់ - ảnh 1
សន្និសីទកំពូលនារីសកលលោកលើកទី២៥បានបិទបញ្ចប់ (vietnamplus.vn)

        Vovworld-នាថ្ងៃទី១៦ឧសភាជាតិវាប្រជុំចុងក្រោយក្នុងក្របខ័ណ្ឌសន្និសីទ​
កំពូលនារីសកលលោកលើកទី២៥នៅទីក្រុង Sao Paulo ប្រេស៊ីល អនុប្រធានរដ្ឋ
​វៀតណាមលោកស្រី Nguyen Thi Doan និងគណៈប្រតិភូវៀតណាមបានចូលរួម​
សម័យប្រជុំដោយប្រធានបទ កសាងខឿនសេដ្ឋកិច្ចសម្បូររុងរឿងនិងចីរភាព
តួនាទីរបស់ទឹកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច វេទិការ CEO អំពីបង្កើនបច្ចេកទេស​គ្រប់
គ្រងជាដើម។

        នៅបណ្ដាសម័យប្រជុំគណៈប្រតិភូវៀតណាមបានចែករំលែកបទពិសោធន៍
​របស់វៀតណាមក្នុងការកសាងគោលនយោបាយជំរុញការចូលរួមរបស់នារីទៅ​ក្នុង
ដំណើរការកសាងខឿនសេដ្ឋកិច្ចរឹងមាំ យុទ្ធសាស្ត្រសំដៅបង្កើនការចូលរួម​​​​​​​​​​​​​​​​​​​​​​​របស់
នារីក្នុងដំណែងគ្រប់គ្រងដឹកនាំនិងគោលនយោបាយសំរាប់ពលការិនី។ អង្គសន្និសីទ
បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការដើម្បីលើកទឹកចិត្តការ​រួម​​ចំណែកសកម្ម
របស់នារីក្នុងអាជីវកម្មនិងគ្រប់វិស័យនៃជីវភាពរស់នៅសង្គម។

        បន្ទាប់ពីចូលរួមសន្និសីទកំពូលនារីសកលលោក អនុប្រធានរដ្ឋលោកស្រី
Nguyen Thi Doan នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសបូលីវីចាប់ពីថ្ងៃទី១៨​ដល់
១៩ឧសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ