សន្និសីទកំពូលមេគង្គ-ជប៉ុន លើកទី៨

សន្និសីទកំពូលមេគង្គ-ជប៉ុន លើកទី៨ - ảnh 1
សន្និសីទកំពូលមេគង្គ-ជប៉ុន លើកទី៨

          (VOV)_នៅខាងក្រៅសន្និសទីកំពូលអាស៊ាន ២៨-២៩ និងសន្និសីទជាន់​ខ្ពស់​នា
នា នាថ្ងៃទី៧ កញ្ញា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញ
ចូលរួមសន្និសីទកំពូលមេគង្គ-ជប៉ុន លើកទី៨ រួមជាមួយថ្នាក់ដឹកនាំ​របស់​ប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃនិងជប៉ុន។ ថ្លែងមតិនៅទីនេះ នាយក​រដ្ឋមន្ត្រី លោក 
Nguyen Xuan Phuc បានសង្កត់ធ្ងន់ទៅលើសារសំខាន់របស់ការ​ជំរុញ​អនុវត្តខ្លឹមសារ
នានា ក្នុងកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន។​ទន្ទឹមនឹងនោះ​ នាយករដ្ឋមន្ត្រីក៏បាន
ស្នើជប៉ុនបន្តជួយឧបត្ថម្ភប្រទេសមេគង្គនានា កសាងខ្សែផ្លូវថ្មីតាមរបៀងសេដ្ឋកិច្ច
 ជាពិសេសគឺខ្សែផ្លូវល្បឿនលឿន វៀងច័ន្ទ-ហាណូយ។​ ចែករំលែកទស្សនះជាមួយថ្នាក់
ដឹកនាំនានា អំពីសេចក្ដីថ្លែងការណ៍រួមសន្និសីទ​កំពូល មេគង្គ-ជប៉ុន លើកទី៨ នា
យករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំ
ពោះបំរ៉ែបំរួលនាពេលថ្មីៗនេះនៅសមុទ្រខាងកើត ហើយសង្កត់ធ្ងន់ថា៖ ភាគីទាំង
ឡាយត្រូវអត់ធ្មត់ មិនបង្ករឿងហេតុ ដោះស្រាយជំលោះដោយសន្តិវិធី ផ្អែកទៅលើ
អនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ ( UNCLOS) អនុ
វត្តយ៉ាង​ម៉ត់ចត់សេចក្ដី​ថ្លែងការណ៍ស្ដីអំពីប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាង
កើត (DOC) និងជំរុញការកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត(COC)។

          នារសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន
មានជំនួបសន្ទនាជាមួយសមភាគីជប៉ុន លោក Shinzo Abe ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ