សន្និសីទកំពូលរដូវរងាររបស់ EU នៅទីក្រុង Brussels បែលហ្ស៊ីក


សន្និសីទកំពូលរដូវរងាររបស់ EU នៅទីក្រុង Brussels បែលហ្ស៊ីក - ảnh 1
សន្និសីទកំពូលរដូវរងាររបស់ EU នៅទីក្រុង Brussels បែលហ្ស៊ីក (Image: VNA)

(VOVworld) – នាថ្ងៃទី ១៨ ធ្នូ សហភាពអឺរ៉ុប (EU) បានចាប់ផ្តើមសន្និសីទកំពូលរដូវរ ងាររដូវក្នុងរយៈពេល ២ ថ្ងៃនៅទីក្រុង  Brussels (បែលហ្ស៊ីក) សំដៅពិភាក្សាអំពី ការជំរុញវិនិយោគកំណើនសេដ្ឋកិច្ចបង្កើតការងារធ្វើនិងស្ថានភាពនៅអ៊ុយក្រែន។
មុននោះ ប្រធានគណៈកម្មាធិការអឺរ៉ុប  (EC) លោក Jean Claude Juncker បាន
អំពាវនាវឲ្យបណ្ដាថ្នាក់ដឹកនាំ EU ផ្តល់ជំនួយសំរាប់ប្រទេសជាសមាជិកប្លុកនេះ
ដែលរងឥទ្ធិពលដោយវិបត្តិសេដ្ឋកិច្ចសំដៅជំរុញកំណើន។ រីឯខ្លួនវិញ តំណាង
ជាន់ខ្ពស់ទទួល​បន្ទុកគោលនយោបាយនិងកិច្ចការបរទេសរបស់ EU លោកស្រី
Federica Mogherini  បានអះអាងថា៖ អង្គការនេះត្រៀមខ្លួនជាស្រេចនាំទំនាក់
ទំនងដៃគូជាមួយអ៊ុយក្រែនឡើងកំពស់ថ្មីមួយ។ លោកស្រី Mogherini បានឲ្យ
ដឹងថា៖ EU នឹងផ្តល់ជំនួយខាងហិរញ្ញវត្ថុនិងបញ្ជូនអ្នកជំនាញការពិគ្រោះយោបល់
ក្នុងដំណើការកែទម្រង់នៅអ៊ុយក្រែនព្រមទាំងត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភ
រដ្ឋអំណាច Kiev ទទួលបានកិច្ចព្រមព្រៀងសន្តិភាពតាមរយៈការអនុវត្តកិច្ចព្រម
ព្រៀងឈប់បាញ់ទីក្រុង Minsk  ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ