សន្និសីទកំពូលរវាងសហភាពអឺរ៉ុបនិងសហភាពអាហ្វ្រិក (EU-AU) លើកទី ៤
|
សន្និសីទកំពូលរវាងសហភាពអឺរ៉ុបនិងសហភាពអាហ្វ្រិក (EU-AU) លើកទី ៤ (Image: Vietnam+) |
(VOVworld) – ក្នុងសន្និសីទកំពូលរវាងសហភាពអឺរ៉ុបនិងសហភាពអាហ្វ្រិក (EU-AU)
លើកទី ៤ ដែលបានបើកជាផ្លូវការ នារសៀលថ្ងៃទី ២ មេសា នៅទីក្រុង Brussels
បែលហ្ស៊ីក ថ្នាក់ដឹកនាំនៃទ្វីបទាំង ២ បានសន្យាបង្កើនការជួយឧបត្ថម្ភសាធារណៈរដ្ឋ
អាហ្វ្រិកកណ្ដាលក្នុងការដោះស្រាយស្ថានភាពអំពើហឹង្សាដែលកំពុងរីករានដាល។ ថ្លែងមតិនៅពិធីបើកសន្និសីទកំពូលលើកនេះ ប្រធានក្រុម ប្រឹក្សាអឺរ៉ុប លោក Herman
Van Rompuy បានសង្កត់ធ្ងន់ថា៖ វិបត្តិនៅសាធារណៈ រដ្ឋអាហ្វ្រិកកណ្ដាលនេះគឺជា
ការយកចិត្តទុកដាក់បំផុតរបស់ EU ដោយសារ ជំលោះរវាងគ្រឹស្តសាសនិកនិងជន
ឥស្លាមកំពុងឡើងជណ្តើរក៏ដូចជាបណ្ដាសកម្មភាពតបតរគ្នាដែលកើតមានឡើងនៅ
ទូទាំងប្រទេសអាហ្វ្រិកនេះ។ អគ្គលេខាធិ ការ អ.ស.ប. លោក Ban Ki-Moon បានអំពាវ
នាវឲ្យបណ្ដាប្រទេសបំពេញបន្ថែមនូវកំលាំងនិងប្រភពហិរញ្ញវត្ថុសំរាប់កំលាំងរួម
របស់អឺរ៉ុបដែលត្រូវបានដាក់ពង្រាយនៅសាធារណៈរដ្ឋអាហ្វ្រិកកណ្ដាល។ ខណៈ
ពេលនោះ ប្រធានាធិបតីបារាំង លោក Francois Hollande និងអធិការបតីអាល្លឺម៉ង
លោកស្រី Angela Merkel ត្រៀមខ្លួនជាស្រេចសហការជាមួយ AU សំដៅបញ្ឃប់
អំពើហឹង្សានៅអាហ្វ្រិកកណ្ដាល៕